Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះឡា​ន​មកដល់​ផ្ទះ​កូនកំលោះ បែរ​កូនក្រមុំ មិនព្រម​ចុះពី​ឡាន ធ្វើឲ្យ​គ្រប់គ្នា​ងឿងឆ្ងល់​ខ្លាំង​តែម្តង តែ​លុះ​ដឹងការ​ពិត ហួសចិត្ត…

spot_img

កូនក្រមុំ​ចេញ​ពី​រថយន្ត ​ដែល​ពី​ដើម​ជា​ប្រពៃណី​សម្រាប់​ភាព​រុងរឿង ប៉ុន្តែ​បច្ចុប្បន្ន​ ពិធី​ចុះ​ពីលើ​រថយន្ត​បាន​វិវត្តន៍​ទៅ​ជា​ជំនួញ​បណ្តើរៗ​ហើយ​។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ កូនក្រមុំនៅទីក្រុង Shangrao ខេត្ត Jiangxi ប្រទេសចិន បានបដិសេធមិនព្រមចុះពីឡាន ដោយនៅតែអង្គុយក្នុងនោះ បំណងចាំទទួលអំណោយពីសាច់ញាតិ គ្រួសារខាងកូនកំលោះ ទើបចុះ ដែលបង្កឲ្យមានការរិះគន់ និងហួសចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកប្រើប្រាស់អ៊ីនធើរណែត។

យោងតាមរបាយការណ៍របស់ NetEase អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានទម្លាយព័ត៌មានថា​ ​រថយន្ត​​មង្គលការ​បាន​មក​ដល់​មាត់​ទ្វារ​ផ្ទះរួចហើយ ប៉ុន្តែ​កូនក្រមុំ​នៅ​តែ​អង្គុយ​ញញឹម​យ៉ាង​ផ្អែមល្ហែម​មិន​ព្រម​ចុះ​ពី​ឡាននោះ​ទេ ហើយប្រាកដ​ណាស់​គ្រួសារខាងកូនកំលោះ ក៏បាន​ដឹង​ថា​នាង​ចង់​សុំ​កាដូ​តាម​ទម្លាប់ផងដែរ។ ក្រោយរង់ចាំកូនក្រមុំពីចុះឡានមួយសន្ទុះធំ សាច់ញាតិ​របស់​​គ្រួសារកូនកំលោះ​ ក៏បាន​យក​ភួង​ផ្កា និង​ប្រាក់​មក​ឱ្យ​នាង​ភ្លាមៗ។ កូនក្រមុំរូបនេះ សូម្បី​មិន​បាន​មើល​​ថា តើភាគី​ម្ខាង​ទៀតដែលហុចលុយឲ្យ​ជា​នរណាផង ដោយនាងគ្រាន់តែប្រញាប់យកលុយទាំងអស់ ហើយចាប់ផ្តើម «រាប់» នៅចំពោះមុខមនុស្សគ្រប់គ្នាប៉ុណ្ណោះ។

ក្រោយពីបានឃើញសកម្មភាពដ៏ហួសចិត្តនេះ សាច់ញាតិខាងកូនកំលោះដាស់តឿននាងថា «ឈប់រាប់ ឈប់រាប់ វាមិនអីទេ»។ ទោះយ៉ាងណាក៏ដោយ កូនក្រមុំមិនបានយកចិត្តទុកដាក់ស្តាប់ទេ ដោយនាងនៅតែបន្តរាប់លុយនៅក្នុងដៃ និង​ហាក់​មាន​ការ​ព្រួយ​បារម្ភ​ យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​លើ​លុយ។ ក្រមុំរូបនេះ​ថែម​ទាំង​ខ្លាច​ថា ​គ្រួសារ​ប្តី​​ឲ្យ​លុយ​នាង​តិច​តួច​ទៀត​ផង ដោយមិនខ្វល់ពីភាព​អាម៉ាស់ និងតម្លៃសេចក្តីថ្លៃថ្នូរផ្ទាល់ខ្លួនសោះឡើយ។

ទាក់ទងរឿងដ៏ហួសចិត្តនេះ គេក៏បានលើកឡើងថា អាពាហ៍ពិពាហ៍ដ៏កក់ក្តៅ មិនគួរណាក្លាយជា «ប្រតិបត្តិការរូបិយវត្ថុ» បែបនេះទាល់តែសោះ។ ទំនាក់ទំនង​រវាង​ប្តី​ប្រពន្ធ​ក្រោយ​រៀបការ ​មិន​ត្រូវ​បាន​​វាស់វែង​ជា​ប្រាក់​ឡើយ ប៉ុន្តែ​យុវជន​សម័យ​នេះ​តែង​ប្រើ​លុយ​ដើម្បី​វាស់​វែង​គ្នា។ អាពាហ៍ពិពាហ៍អាស្រ័យលើទំនាក់ទំនងរវាងភាគីទាំងពីរ ប៉ុន្តែ ឥឡូវនេះវាបានវិវត្តទៅជាប្រភេទនៃ «ប្រតិបត្តិការលុយ» ទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×