Tuesday, May 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ ចាត់ការ ពាក់ព័ន្ធនឹងការជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់សារធាតុញៀន

ខេត្តព្រះសីហនុ៖ កម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣ បាន បញ្ជូនខ្លួន ជនសង្ស័យ ចំនួន៣នាក់ ទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីសាកសួរ និង សម្រេចតាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធករណី ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុបានឲ្យដឹងថា ជនសង្ស័យ៣នាក់មាន៖ ១- ឈ្មោះលី សំណាង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បើកបរ ។ ២- ឈ្មោះ ប្រាក់ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិកអនឡាញកាស៊ីណូឌីហាវ ។ ៣/ ឈ្មោះ លឹម ពិសិដ្ឋ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ កម្មករសំណង់ ។ អ្នកទាំងបីនាក់ មានទីលំនៅ នៅបន្ទប់ជួល ក្រុមទី១២ ភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចកងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន៖ – គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន ០៥កញ្ចប់ ទម្ងន់ ១៣.៥២ ក្រាម – ជញ្ជីងថ្លឹងថ្នាំញៀន ០១ – ខ្សៀជក់ ០៣ – ដបជក់ ០២ – ទូរស័ព្ទ ០៣គ្រឿង – ម៉ូតូ ០១គ្រឿង – លុយខ្មែរ ១០០,០០០រៀល។

ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួន កាលពីថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០២៣ នៅភូមិ៣ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
បច្ចុប្បន្ននេះ ជនសង្ស័យ៣នាក់ខាងលើនេះ កំពុងត្រូវបាន សាកសួរចម្លើយ នៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ នៅឡើយ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×