Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ពិចារណាមើល​ចុះ! កុំ​លំអៀង​ខាង​អ្នកកាសែត ឬ កាន់ជើង​ខាង​បុរស ដែល​បាន​សំពះសុំទោ​ស ក្នុងករណី​នេះ ទើប​រក​ឃើញ​អ្នក​ខុស

spot_img

អ្នកកាសែតល្បីឈ្មោះមួយម្នាក់ និងគ្នីគ្នាម្នាក់ ត្រូវមហាជនរិះគន់យ៉ាងចាស់ៗដៃ បន្ទាប់ពីបានបញ្ចេញឥរិយាបទហាក់មិនគួរគប្បី និងពិសេសប្រើពាក្យសម្តីខ្លាំងៗ ទៅលើបុរសម្នាក់ ដែលមានចេតនាល្អ ចុះជួយលើកម៉ូតូជនរងគ្រោះ ខណៈគាត់ និងប្រពន្ធ ធ្វើដំណើរមកឃើញជនរងគ្រោះប្តីប្រពន្ធមួយគូ កំពុងដេកដួលលើថ្នល់ ដោយមិនបានគិតវែងឆ្ងាយថា ការជួយលើកនេះ បែរកើតជាកំហុសទៅវិញនោះទេ។

អ្វីដែលធ្វើឲ្យមហាជនភាគច្រើន សម្តែងការមិនពេញចិត្តនោះ គឺបើទោះជាបុរសចិត្តធម៌រូបនោះ បានលើកដៃសំពះប្រាប់ពីហេតុផល និងថា គាត់ដឹងខុសហើយក៏ដោយ ក៏អ្នកកាសែតរូបនេះ មិនមានការយោគយល់អធ្រាស្រ័យ ដោយនៅបន្តបង្កបញ្ហាវែងឆ្ងាយ ហើយអ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺត្រង់ប្រើពាក្យទៅកាន់បុរសនោះថា «តើសុំទោស ចេញពីចិត្តអត់?»។ ត្រង់ចំណុចនេះ មហាជនក៏ចង់សួរថា តើរូបលោកជាប៉ូលិស ឬជាជនរងគ្រោះ បានជាឲ្យគេសុំទោសខ្លួនបែបដល់ថ្នាក់ក្រាបសំពះបែបនេះមែន!?។

ជុំវិញរឿងនេះ ក្រឡេកមកមើលមតិមហាជនវិញ គឺសឹងតែ៩៩% បានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង ក្នុងនោះ អ្នកលេងបណ្តាញសង្គមម្នាក់បានលើកឡើងទាំងហួសចិត្តថា៖ «ប៉ូលីសមិនរករឿង បែរអ្នកការសែតជាអ្នករករឿងទៅវិញ គាត់សុំទោសហើយនៅតែតាមខាំមិនលែង ដូចជាជ្រុលពេកទេដឹង គាត់មិនមានបំណងអាក្រក់ឯណា គ្រាន់តែគាត់មិនយល់រឿងការងាររបស់នគរបាល តែជាញឹកញាប់ខ្ញុំតែងឃើញអ្នកយកព័ត៌មានម្នាក់នេះ ចូលចិត្តប្រើភាសាខ្លាំងៗដាក់អ្នកដទៃរហូត កែបានកែទៅ ចរិតបែបនេះមិនល្អទេ។

រីឯអ្នកខ្លះទៀត ក៏បានដាក់ឲ្យបែបៗនេះថា៖ «ប៉ូលីសចរាចរណ៍ទេ បានមានសិទ្ធិវែកញែក…. កុំមានជំងឺតួឯកពេក, ចុម អស្ចារ្យហ្មេះអា សុំ​ទោស​ ចេញ​ពី​ចិត្ត​អត់?​, យី អានេះកាន់តែឆ្កួតហើយតើ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×