Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មី​រហូត! ផ្ទុះ​ការរិះគន់ ក្រោយ​ឃើញ​គ្រូ​វិទ្យាល័យ​មួយ​នៅ​ស្រុក​សំពៅលូន ចុះ «ឈូស» សក់​សិស្ស​បែបនេះ ខណៈ​សក់​គ្រូ…

ថ្មីៗនេះ មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង នៅពេលបានឃើញទង្វើដ៏ចម្លែករបស់គ្រូៗទទួលបន្ទុកខាងវិន័យ និងក្រុមប្រឹក្សាយុវជន នៅសាលាវិទ្យាល័យ ហ៊ុន សែន សំពៅលូន ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្ពា ស្រុកសំពៅលូន​ ខេត្តបាត់ដំបង បានអនុវត្តសកម្មភាព «ឈូស» សក់ក្បាលកូនសិស្សប្រុសៗ ដែលមានសភាពខ្លីៗប៉ុណ្ណោះ ដោយមិនដឹងថា ជាវិធីអប់រំប្រភេទថ្មីអ្វីនោះទេ។

បើតាមពិនិត្យរូបភាពជាក់ស្តែង នោះសិស្សខ្លះដែលត្រូវបានចាប់កាត់ដាក់វិន័យ គឺសក់ទើបកាត់ខ្លីថ្មីៗ ហើយស្អាតសមរម្យ ប៉ុន្តែ មិនដឹងជាគោលការណ៍ចុះអនុវត្តវិន័យនេះ ចង់បានកម្រិតណា បានជាដើរ «ឈូស» សក់គ្នាដល់ពាក់ៗកណ្តាលក្បាល អស់មួយដុំៗបែបនេះ ខណៈដែលគ្រូជាអ្នកកាត់ ត្រូវបានឃើញសក់វែងជាសិស្សផង។

ក្រោយពីបានឃើញបែបនេះ មហាជនបានបញ្ចេញមតិរិះគន់ថា៖ «ដើម្បីជាគម្រូដល់សិស្ស ទាំងឡាយ ស្នើគ្រូប្រុសទាំងអស់ កាត់ជាគំរូផង ទើបសិស្សធ្វើតាម! ប៉ុន្តែសូមសាលាជួយបំភ្លឺបន្តិច តើសក់សាលាកម្រិតបែបណា? បើសិស្សដែលគ្រូកាត់ ខ្លីជាងគ្រូវិន័យផងហ្នឹង! ជួយឆ្លើយផង!»។

អ្នកខ្លះទៀត ក៏បានលើកឡើងថា៖ «លោកគ្រូអ្នកគ្រូគួរតែឈប់អប់រំមនុស្សតាមក្បួនចាស់កំរិលនេះតទៀតទៅ លោកគ្រូអ្នកគ្រូដឹងច្បាស់ណាស់ថា ក្នុងសង្គមជាក់ស្ដែង មនុស្សល្អមិនល្អ វាមិនអាស្រ័យទៅលើសក់ក្បាលនេះទេ លោកគ្រូអ្នកគ្រូក៏ធ្លាប់ក្មេងដែរ ឥឡូវចាស់ៗធ្វើដល់គ្រូគេទៅហើយ មនុស្សយើងនិយាយគ្នាបាន បង្រៀនគេឲ្យមានសីលធម៌ក្នុងខ្លួន តែភ្លេចថាខ្លួនឯងកំពុងតែប្រព្រឹត្តអំពើគ្មានសីលធម៌ «ដើរកាត់សក់ក្បាលគេ» ខុសរបៀបបែបនេះទៅវិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×