Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសត្រូវចោទជនជាតិវៀតណាមចំនួន៤នាក់ ពាក់ព័ន្ធការ រក្សាទុក និង ជួញដូរគ្រឿងញៀន

spot_img

ខេត្តស្វាយរៀង៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិវៀតណាមចំនួន ៤នាក់ និង បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរគ្រឿងញៀន ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្ន របស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តស្វាយរៀង បានឲ្យដឹងថា ជនត្រូវចោទ៤នាក់មាន៖ ១-ឈ្មោះ ផូ ស៊ុនវ៉ា អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ។ ២-ឈ្មោះ ហ្វឿង ទុនអាញ់ អាយុ២៧ ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ ជនជាតិវៀតណាម ។ ៣-ឈ្មោះ ង្វៀង វ៉ាន់ណាញ់ អាយុ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ។ ៤-ឈ្មោះ ង្វៀង ទឹងអាន់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិវៀតណាម ។ អ្នកទាំងបួននាក់ មានទីលំនៅ បន្ទប់ជួល ក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ពួកគេ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” តាម មាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

ពួកគេ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថ ចាប់ខ្លួនកាល ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២៣ នៅចំណុចមុខក្រុមហ៊ុនមជ្ឈមណ្ឌលពាណិជ្ជកម្មទីក្រុងហេងហេង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចកងរាជអាវុធហត្ថរឹបអូសបានវត្ថុតាំងរួមមាន៖ – គ្រឿងញៀនចំនួន១៥កញ្ចប់ មាន ទម្ងន់ ៥,៧៥ក្រាម ។ , ម្សៅម៉ត់ពណ៌សសង្ស័យគ្រឿងញៀនចំនួន០៣ កញ្ចប់មាន ទម្ងន់ ១,៩៤ក្រាម ។ – ថ្នាំពណ៌ផ្កាឈូកសង្ស័យគ្រឿងញៀនចំនួន ០១ កញ្ចប់ មាន ទម្ងន់ ០,៣៦ក្រាម ។- ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន០៨ គ្រាប់មាន ទម្ងន់ ៥,៧៥ក្រាម ។ – ទូរស័ព្ទដៃចំនួន ០៥ គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×