Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី ជួន សំនៀង ចាក់ដីរំលោភយកបឹងងធម្មជាតិ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

ភ្នំពេញៈ បឹងធម្មជាតិមួយកន្លែងស្ថិតក្នុងភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានលោកស្រី ជួន សំនៀង កូនលោក ជួន សំបុក សមាជិកក្រុមប្រឹក្សាស្រុកឱរាំង ខេត្តមណ្ឌលគិរី ចាក់លុប។ នេះបើតាមការបញ្ជាក់របស់ប្រជាលរដ្ឋ។

ប្រជាពលរដ្ឋបានអះអាងថា បឹងធម្មជាតិខាងលើនេះ គឺជាទីទំនាបដែលទទួលទឹកពីប្រភពអូរជាច្រើន។ បឹងនេះមានទឹកមិនដែលរីងទេ ហើយល្ហាចល្ហឹមក្លាយជាបឹងនារដូវវស្សា។ ហើយជាប្រភពទឹកដ៏សំខាន់ក្នុងការលំហែរកម្សាន្ត ធ្វើឲ្យទីនោះត្រជាក់ និងសម្រាប់បម្រើដល់ការស្រោចស្រពផងដែរ។ ប៉ុន្តែស្រាប់តែពេលបច្ចុប្បន្ននេះ បឹងធម្មជាតិមួយនេះ កំពុងប្រឈមលុបពីអ្នកមានឥទ្ធិពលដើម្បីយកធ្វើជាកម្មសិទ្ធិ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរជំនាញពាក់ ព័ន្ធ គឺចុះពិនិត្យមើលទីតាំងបឹងធម្មជាតិដែលរង ការចាក់លុបដើម្បីធ្វើជាកម្មសិទ្ធិរបស់លោកស្រី ជួន សំនៀង។

មន្ត្រីខេត្តមណ្ឌលគីរីបានបង្ហើបឲ្យដឹងថា អ្នកដែលមានឥទ្ធិពល ដែលចាក់ដីលុបបឹងធម្មជាតិនេះ គឺលោកស្រី ជួន សំនៀង ត្រូវជាកូនលោកជួន សំបុក សមាជិកក្រុមប្រឹក្សាស្រុកឱរាំង ខេត្តមណ្ឌលគិរី ។ ហើយអាជ្ញាធរខេត្តហាក់ដូចជាមិនទាន់មានចំណាត់ការនៅឡើយទេ។

ទាក់ទងករណីនេះ លោកស្រី ជួន សំនៀង បានបដិសេធថា មិនបានចាក់ដីលុបបឹងធម្មជាតិនោះទេ។ ប៉ុន្តែគ្រាន់តែចាក់ដីធ្វើផ្លូវទៅកាន់កញ្ចុះដើម្បីអង្គុយលេងទេ ព្រោះខែវស្សាទឹកលិចពិបាកដើរ។

ចំណែកអភិបាលខេត្តមណ្ឌលគិរី មិនអាចសុំការអត្ថាធិប្បាយបានទេ ដោយទូរស័ព្ទចូលមិនមានអ្នកទទួល៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×