Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តម៉ាកតាកូម៉ា ភ្ញាក់សំលេងផ្ទុះកាំជ្រួច បួងចង្កូតបុ.ករបាំងថ្ម ក្រឡាប់ផ្ងារជើង

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ស្រាប់តែឮសម្លេងកាំជ្រួចផ្ទុះ ក៏ភ្ញាក់បួងចង្កូតជ្រុលទៅបុ.ករបាំងថ្ម បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើង សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើង នៅវេលាម៉ោង ១០និង ៣០ នាទីយប់ថ្ងៃទី ២៤ខែមករាឆ្នាំ ២០២៣ស្ថិតនៅតាមបណ្តោយផ្លូវ ២១៧ចំណុចជាប់នឹងគល់ស្ពានអាកាសស្ទឹងមានជ័យខាងលិច ក្នុងសង្កាត់ស្ទឹងមានជ័យទី ២ ខណ្ឌមានជ័យ។

យោងតាមការបញ្ជាក់ពីបុរសម្នាក់ជាម្ចាស់រថយន្ត បានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានបើករថយន្តម៉ាកតាកូម៉ាមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ 2BM-9813 បើកបរតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុខាងលើក្បែរនឹងចុងស្ពានអាកាសស្ទឹងមានជ័យខាងលិច ក៏បានឮសំឡេងដុតកាំជ្រួចធ្វើឲ្យរូបគាត់ភ្ញាក់ក៏បានបួងចង្កូតជ្រុល ទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តក្រឡាប់ផ្ងារជើងតែម្តងទៅ សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅលើមនុស្ស។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចពិនិត្យឃើញថា មិនប៉ះពាល់ទៅលើនឹងទ្រព្យសម្បត្តិរដ្ឋខូចខាតនោះទេ ក៏បានឲ្យម្ចាស់រថយន្តស្ទូចយកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img