Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យអប់រំ, វិនិយោគ, បរិស្ថាន, ហេដ្ឋារចនាសម្ព័ន្ធ, រទេះភ្លើងល្បឿនលឿន, សេដ្ឋកិច្ច និងពាណិជ្ជកម្ម និងកសិកម្ម

spot_img

ភ្នំពេញ ៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយឯកឧត្តម អូលីវីយេ បេស (Olivier Becht) រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។

បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម អូលីវីយេ បានគោរពថ្លែងអំណរគុណ ជូនចំពោះសម្ដេចតេជោ ចំពោះការកសាង ស្ដូបរំលឹកដល់វីរៈជនកម្ពុជាបារាំង ដែលបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១ , ឯកឧត្តម បានមានប្រសាសន៍ថានេះជានិមិត្តរូប នៃ មិត្តភាពនិងសាមគ្គីភាពរវាងកម្ពុជា និងបារាំង ។

ឯកឧត្តម អូលីវីយេ គោរពជម្រាបសម្ដេចតេជោទៀតថា មិត្តភាពរវាងប្រទេសយើងទាំងពីរ គឺចាប់ផ្ដើមចេញពីវប្បធម៌ ហើយតាមរយៈវប្បធម៌នេះ បានធ្វើការពង្រីកទៅកាន់វិស័យដទៃទៀត ដូចជា៖ វិស័យអប់រំ, វិស័យវិនិយោគ, វិស័យបរិស្ថាន, វិស័យហេដ្ឋារចនាសម្ព័ន្ធ, រទេះភ្លើងល្បឿនលឿន, វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងវិស័យកសិកម្ម ។ល។ ឯកឧត្តមបានមានមានប្រសាសន៍បន្ថែមថា បារាំងត្រៀមខ្លួនរួចជាស្រេច ក្នុងការជួយ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជា លើវិស័យខាងលើ ។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសបន្ទាប់ពីជំនួបរវាងសម្ដេចតេជោផ្ទាល់ ជាមួយឯកឧត្តមប្រធានាធិបតី ម៉ាក្រុង កាលពីខែធ្នូកន្លងទៅ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រូបសំណាកដែលកំពុងត្រៀមការសាងសង់ គឺបានសាងសង់ឡើងពីឆ្នាំ១៩២៥ តែត្រូវបំផ្លាញចោលនាសម័យប៉ុលពត ហើយរូបសំណាកនេះ គឺជានិមិត្តរូប នៃមិត្តភាព និងសមិទ្ធផល នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនបារាំងដែលកន្លងមក តែងតែជួយដល់កម្ពុជា៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×