Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរអភិជនតឺនុយយ៉ាងសង្ហា បន្លំទិញចេក រួចលួចយកទូរស័ព្ទ១១ប្រូមេកមួយគ្រឿង បានសម្រេច តែម្ចាស់ឆែកតាម ប្រព័ន្ធiCloud ចាប់ប្រគល់ឲ្យសមត្ថកិច្ច

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់តឺនុយយ៉ាងសង្ហាពាក់អាវធំស្បែកជើងប៊ូ ដើរចូលមកទិញចេកបន្លំលួចយកទូរស័ព្ទដៃ របស់ម្ចាស់លក់ចេកមួយគ្រឿង ម៉ាកអាយហ្វូន១១ប្រូមេកយកទៅបាត់ តែត្រូវបានម្ចាស់ទូរស័ព្ទឆែកតាមប្រព័ន្ធ iCloud ស្រាប់តែឃើញជនសង្ស័យកំពុងតែយកទៅស័ព្ទបម្រុងនិងលក់ឲ្យអ្នកលក់ទូរស័ព្ទនៅឯម្តុំឃ្លាំងរំសេវ ហើយក៏បានឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិនគរបាលផ្សារដើមគ។

ដោយហេតុការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងនៅហាងលក់ទូរស័ព្ទដៃមួយកន្លែងស្ថិតនៅផ្សារឃ្លាំងរំសេវ ថ្មី សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

យោងតាមនារីម្ចាស់ទូរស័ព្ទដែលជាអ្នកលក់ចេក នៅផ្សារដើមគរ បានរៀបរាប់ឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានកំពុងតែអង្គុយ លក់ចេកឲ្យម៉ូយស្រាប់តែឃើញជនសង្ស័យខាងលើ តឺនុយខោអាវយ៉ាងសង្ហា បានដើរចូលមកទិញចេករបស់គាត់ ដោយគាត់រវល់តែជាប់លក់ឲ្យម៉ូយដ៏ទៃទៀតហើយទុកទូរស័ព្ទនៅលើតុ ខណៈឃើញឪកាសល្អបែបនេះ ក៏បានបន្លំលួចយកទូរស័ព្ទគាត់រួចគេចខ្លួន បាត់ស្រមោលតែម្តង ដោយទូរស័ព្ទរបស់គាត់បានភ្ជាប់ប្រព័ន្ធ iCloud ទើបឆែកឃើញជនសង្ស័យកំពុងតែកាន់ទូរស័ព្ទរបស់គាត់ យកទៅលក់នៅផ្សារឃ្លាំងរំសេវថ្មីហើយក៏បានឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ចដឹកយកមកធ្វើការសាកសួរ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាព លួចយកទូរស័ព្ទរបស់អ្នកលក់ចេកពិតប្រាកដមែន ហើយជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមនិតិវិធីផងដែរ។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងតែឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×