Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​ការ​រិះ​គន់​ខ្លាំង​ៗ! បាន​ល្បី​ភ្លេច​ប្រពន្ធ​កូន ទៅ​មាន​អ្នកថ្មី ពេលនេះ ធឿន ធា​រ៉ា ចេញមុខ​បកស្រាយ បញ្ជាក់​ត្រឹម​ពាក្យ​មួយ​នេះ​ថា…

ថ្មីៗនេះ រឿងរ៉ាវរបស់កីឡាករ ធឿន ធារ៉ា ដែលល្បីថាមាន «ស្រីថ្មី» ភ្លេចប្រពន្ធកូន ក៏កំពុងទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មហាជន ពោលគឺក្រោយគណនីហ្វេសប៊ុកមួយឈ្មោះថា ម៉ីម៉ី ធារ៉ា ដែលអះអាងថាជាប្រពន្ធច្បាស់ បានធ្វើការទម្លាយចេញរឿងប្តីរបស់ខ្លួនផិតក្បត់ ទៅយកអ្នកថ្មី ទាំងមិនទាន់លែងលះគ្នា និងសូម្បីមិនខ្វល់កូនដេកឈឺទៀតផង។

ពិតណាស់ ក្រោយពីបានឮរឿងរ៉ាវដ៏មិននឹកស្មានដល់នេះ បានធ្វើឲ្យអ្នកខ្លះដែលពុំបានដឹងរឿងផ្ទៃក្នុងគ្រួសារគេច្បាស់ ក៏បានប្រតិកម្មខឹងសម្បារ ដល់ថ្នាក់ប្រកាសឈប់គាំទ្រកីឡាកររូបនេះ ព្រោះស្អប់មនុស្សណាដែលបានល្បី បែរជាភ្លេចគ្រាក្រក្រី កម្សត់តស៊ូជីវិតប្តីប្រពន្ធជាមួយគ្នា ទៅមានអ្នកថ្មី ហើយយកបញ្ឈឺចិត្តប្រពន្ធដើមបែបនេះ។

ទោះជាយ៉ាងណា ក្រោយឃើញមហាជនជាច្រើន បានជេរ រិះគន់ធ្ងន់ៗ កីឡាករ ធឿន ធារ៉ា ក៏បានចេញមុខបង្ហោះសារបកស្រាយ (តែពុំបញ្ជាក់មូលហេតុផ្តើមចេញពីរឿងអ្វី) រៀបរាប់យ៉ាងដូច្នេះថា «សុំទោសផងពុកម៉ែបងប្អូន រឿងរបស់ខ្ញុំគឺជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ ហើយចង្គៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ខ្ញុំនិងប្រពន្ធរបស់ខ្ញុំ គឺរស់នៅមិនចុះសម្រុងនឹងគ្នា ហើយពួកខ្ញុំទាំងពីរគឺបានលែងលះគ្នាតាមច្បាប់ត្រឹមត្រូវអស់ហើយ…។ មិនថាខ្ញុំល្បីខ្ញុំភ្លេចកំណើតខ្លួនឯងទេ គ្មានអ្នកណាដឹងច្បាស់ក្រៅពីខ្ញុំនិងក្រុមគ្រួសារខ្ញុំទេ។ អ្នកដឹងបានដឹង។ ខ្ងុំមិនចង់និយាយច្រើនទេបងប្អូន»។

តែបើទោះជាកីឡាកររូបនេះ ចេញមុខបកស្រាយត្រឹមការបញ្ជាក់ «រស់នៅមិនចុះសម្រុងគ្នា ចង្អៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ» បែបនេះ ក៏បានធ្វើឲ្យមហាជនជាច្រើន មិនអាចទទួលយកបាន ព្រោះថា រឿងនេះវាហាក់កើតឡើង ស្របពេលកីឡាកររូបនេះ ទើបឈ្នះខ្សែក្រវាត់លំដាប់ស្តេចប្រហាល់ល្បីឈ្មោះរន្ទឺ និងទទួលបានការគាំទ្រ ពីប្រជាជនខ្មែរយ៉ាងច្រើន តែបែរជាត្រូវប្រពន្ធចោទប្រកាន់ផិតក្បត់ ដោយសាររឿងមានស្រីបែបនេះទៅវិញ។

ក្នុងនោះ មតិមហាជនជាច្រើន បានលើកឡើងពីកំហុសមួយនេះថា៖ «ដឹងតើថារឿងផ្ទាល់ខ្លួន តែលោកម៉េចក៌ឆាប់បង្ហាញមុខគូស្នេហ៌ថ្មីម្ល៉េះ ចឹងសង្គមគេទំលាក់កំហុសលើលោកទាំងស្រុងហើយ, ទោះបងលែងគ្នាក៏បងមិនគួរឆាប់មានថ្មីដល់ថ្នាក់ភ្លេចជួយមើលកូនដែរ, បើរស់នៅមិនចុះសម្រុងគួរលែងគ្នាមុន និងយកអ្នកថ្មីពេលក្រោយទៅ ទើបយើងជាមនុស្សល្អ មិនមែនយកថ្មីហើយ ទើបថារស់នៅមិនចុះសម្រុងទេ ខ្ញុំជឿហើយទៅ,…»។

ជាក់ស្តែង បើពិនិត្យទៅលើហ្វេសប៊ុកប្រពន្ធ ធឿន ធារ៉ា គឺកាលពីអំឡុងឆ្នាំ២០១៩ នាងបានបង្ហោះសារជាបន្តបន្ទាប់បញ្ជាក់នូវពាក្យ «ឈឺចាប់ ឬ ឆ្អែត 70» ដោយសារតែប្តីមានអ្នកថ្មី ប៉ុន្តែ ដោយសារតែមិនចង់បន្តការឈឺចាប់ និងប្រហែលអត់ទ្រាំលែងបាន នាងក៏សម្រេចចិត្តទម្លាយរឿងរ៉ាវនៅពេលនេះ ដើម្បីឲ្យមហាជនអ្នកគាំទ្របានដឹងឮ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×