Thursday, May 9, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យ​ក្រពើអ្នកតា! ជួយ​នាំ​យក​សា.កស.ពក្មេង​ប្រុស​អាយុ ៤ ឆ្នាំ ដែ​លល.ង់​ទឹក មក​ប្រគល់​ជូន​អ្នក​ស្វែ​ងរ​ក

spot_img

អាជ្ញាធរឥណ្ឌូណេស៊ី បាននិយាយថា ក្រពើមួយក្បាលបានជួយក្នុងការស្វែងរកក្មេងប្រុសដែលបាត់ខ្លួន ដែលគួរឲ្យសោកស្ដាយ បានស្លាប់បាត់បង់ជីវិតទៅហើយ នៅពេលត្រូវបានរកឃើញ។

វីដេអូដែលបានថតកាលពីថ្ងៃសុក្រ សប្តាហ៍មុន ចេញពីមាត់ទន្លេ Jawa ក្នុងទីក្រុង Kutai Kartanegara ភាគខាងកើត Kalimantan បានបង្ហាញពីក្រពើដ៏ធំមួយក្បាល កំពុងហែលក្នុងទឹក ខណៈពេលដែលមានរូបរាងដូចរាងកាយមនុស្សនៅក្នុងមាត់របស់វា។ តែភ្លាមៗ​នោះ​ គេបានជឿជាក់​ថា ប្រាកដជា​សាកសព​ជា​របស់​ក្មេងប្រុស​អាយុ​៤​ឆ្នាំ ឈ្មោះ Muhammad Ziyad Wijaya ដែល​បាន​បាត់​ខ្លួន​នៅ​ជុំវិញ​មាត់ទន្លេនេះ ​កាលពី​២​ថ្ងៃមុន​។

ភ្នាក់ងារស្វែងរក និងជួយសង្គ្រោះក្នុងតំបន់ បន្ទាប់មកបានយកសាកសពរបស់ Muhammad មកវិញ បន្ទាប់ពីក្រពើនោះបាន «ប្រគល់» នៅជិតមាត់ទន្លេ មុនពេលវាហែលចាកចេញទៅឆ្ងាយ។

លោក Melkanius Kotta ប្រធានទីភ្នាក់ងារស្វែងរក និងសង្គ្រោះ Kalimantan ភាគខាងកើត បាននិយាយថា «តាមរយៈលទ្ធផលពិនិត្យ បានបង្ហាញថា ពុំមានស្នាមខាំនៅលើដងខ្លួនរបស់ Muhammad ពោលគឺសាកសពនៅស្អាតដដែល «គ្មានអ្វីត្រូវបានបាត់» នោះទេ។ យើង​គិត​ថា ក្រពើ​ពិតជា​បាន​ជួយ​ក្នុង​ការ​ស្វែងរក​ក្មេងប្រុសរងគ្រោះ​នោះមែន»​។

វាមិនច្បាស់ទេថា អ្វីទៅដែលបណ្តាលឱ្យ Muhammad លង់ទឹក ហើយថាតើក្រពើនៅមាត់ទន្លេ មានអ្វីពាក់ព័ន្ធនឹងការស្លាប់របស់ក្មេងប្រុសនេះតាំងពីដំបូងនោះដែរ។

អាជ្ញាធរបានកត់សម្គាល់ថា ករណីស្រដៀងគ្នានេះ គឺបានកើតឡើងកាលពីឆ្នាំ ២០១៧ ដែលបុរសអាយុ ៤០ ឆ្នាំម្នាក់ កំពុងងូតទឹកមាត់ទន្លេ ហើយពេលនោះ គាត់ត្រូវក្រពើចាប់អូសចូលទៅក្នុងទឹក។

បន្ទាប់មក អ្នកស្រុកបានស្វែងរកជំនួយពីគ្រូមន្តអាគម ដែលអាចនិយាយបញ្ចុះបញ្ចូលក្រពើនោះ ឱ្យប្រគល់សាកសពជនរងគ្រោះទៅគ្រួសារគាត់វិញ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×