Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបការ​រួច សង្ស័យ​ប្រពន្ធ​មាន​ស្នេហា​ថ្មី ប្តី​ជា​គ្រូពេទ្យ​បាន​ធ្វើ​រឿង​ដ៏​អាក្រក់​មួយ​នេះ រហូត​ធ្វើឲ្យ​ប្រពន្ធ​ត្រូវ…

Liu Chang អាយុ ៣០ ឆ្នាំ ជាពេទ្យទាហាន បានរាយការណ៍ជាសាធារណៈនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា អតីតស្វាមីរបស់នាងឈ្មោះ Gao Mousen ដែលក៏ជាវេជ្ជបណ្ឌិតផងដែរ បានប្រើប្រាស់ថ្នាំអរម៉ូនជាច្រើនដើម្បី «បំពុល» នាងអស់រយៈពេលជាយូរមកហើយ ចាប់តាំងពីពួកគេទាំងពីររៀបការនៅឆ្នាំ ២០១៦ ។ ហើយរឿងរ៉ាវនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសាធារណជននៅលើប្រពន្ធផ្សព្វផ្សាយសង្គមចិន។

តាមរបាយការណ៍បានឲ្យដឹងថា នៅថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៦ មួយខែមុនពេលអាពាហ៍ពិពាហ៍រវាង Liu Chang និង Gao Mousen មន្ទីរពេទ្យដែលនាងធ្វើការ បានរៀបចំការពិនិត្យរាងកាយក្នុងទិវាសិទ្ធិនារី ហើយ Liu ក៏បានចូលរួមក្នុងការពិនិត្យរាងកាយផងដែរ។ យោងតាមរបាយការណ៍ពិនិត្យរាងកាយ Liu ផ្តល់ជូនអ្នកយកព័ត៌មានថា នាងមានសុខភាពល្អខ្លាំងណាស់ ដោយមិនមានបញ្ហាអ្វីនោះទេ។ នៅថ្ងៃទី១១ ខែមេសា Liu និង Gao ក៏បានប្រារព្ធពិធីមង្គលការរបស់ពួកគេតាមការគ្រោងទុក។ តែទោះយ៉ាងណា នៅចុងខែតុលានៃឆ្នាំដដែល Liu ក៏ស្រាប់តែចាប់ផ្តើមមានអារម្មណ៍មិនស្រួល ហើយមានរោគសញ្ញាដូចជា ឈឺរាងកាយ រមួលអវយវៈ បែកញើសច្រើន និងសម្ពាធឈាមទាប ក៏ដូចជារោគសញ្ញាហើមមុខផងដែរ។

ដោយនឹកឃើញដល់រឿងនេះម្តងហើយម្តងទៀត រួមជាមួយនឹងអ្វីដែលបានរៀនពេទ្យ Liu បានសង្ស័យយ៉ាងខ្លាំងថា ប្តីរបស់នាង Gao បាន «បំពុល» នាងតាមរយៈអាហារពីមុនមក។ Liu និយាយថា «នៅពេលនោះ ខ្ញុំមានអារម្មណ៍ថា ទឹក និងទឹកដោះគោដែលខ្ញុំផឹកមានរសជាតិប្លែក។ ដោយមានការសង្ស័យ ខ្ញុំក៏បានសួរគាត់ថា តើទឹកដោះគោនោះផុតកំណត់ ឬអត់»។

Liu និយាយថា «ក្រោមការបញ្ចុះបញ្ចូលរបស់ Gao នាងបានទទួលការព្យាបាលដោយចាក់ថ្នាំជាច្រើនថ្ងៃនៅផ្ទះ ដោយសារជំងឺផ្តាសាយ ប៉ុន្តែការព្យាបាលមិនបានធូរស្បើយពីជំងឺរបស់នាងទេ គឺកាន់តែធ្ងន់ធ្ងរខ្លាំងឡើង ហើយថែមទាំងបង្ហាញរោគសញ្ញានៃការតក់ស្លុតទៀតផង។ ដើម្បីចង់ដឹងថារាងកាយខ្ញុំមានបញ្ហាអ្វី ខ្ញុំបានទៅជួបគ្រូពេទ្យគ្រប់ទីកន្លែង ហើយ Gao នៅជាមួយខ្ញុំគ្រប់ពេលវេលា»។ Liu បានឲ្យដឹងថា «ខ្ញុំចងចាំយ៉ាងច្បាស់ នៅពេលនោះ វេជ្ជបណ្ឌិតម្នាក់បានសង្ស័យថា ខ្ញុំបានលេបថ្នាំអរម៉ូនក្នុងបរិមាណច្រើន ក្នុងរយៈពេលដ៏ខ្លីដោយផ្អែកលើរោគសញ្ញារបស់ខ្ញុំ»។

ទោះយ៉ាងណា Liu បាននិយាយថា នាងពុំដែលបានលេបថ្នាំអរម៉ូនអ្វីនោះទេ។ ​ហើយនៅ​ត្រង់​ចំណុច​នេះ​ ដែលធ្វើឲ្យ​នាង​នឹក​ឃើញ​ប្តី​របស់​នាង​បាន​ផ្តល់ “ថ្នាំ​ត្រជាក់” ដល់​នាង​ពីរ​បី​ខែ​មុន។ នៅខែកញ្ញា ឆ្នាំ២០១៧ ប្តីប្រពន្ធនេះបានបែកគ្នាភ្លាមៗ ហើយនៅពេលនោះ ម្តាយរបស់ Liu បានរកឃើញថ្នាំមួយចំនួនធំ រួមទាំងថ្នាំ dexamethasone ចំនួន ៧ (ថ្នាំអរម៉ូន) នៅឯអតីតផ្ទះរបស់ពួកគេ។ បន្ទាប់ពី Liu បានចោទប្រកាន់ Gao ថាបានបំពុលនាង ប្តីប្រពន្ធនេះបានលែងលះគ្នានៅខែធ្នូ ឆ្នាំ ២០១៧។

Liu បានរាយការណ៍ករណីនេះ ទៅប៉ូលីសបន្ទាប់ពីការលែងលះ ប៉ុន្តែនាងត្រូវបានគេប្រាប់ថា មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីធានាការស៊ើបអង្កេតជាផ្លូវការនោះទេ។ ទោះយ៉ាងណា ប៉ុន្មានខែបន្ទាប់ នាងបានព្យាយាមប្តឹងទៅអាជ្ញាធរផ្សេងៗ និងព្រមទាំងបន្ទាប់ពីបានបង្ហោះរឿងរបស់នាងនៅលើបណ្តាញសង្គម, នៅទីបំផុត ក្នុងខែមីនា ឆ្នាំ ២០២២ ប៉ូលីសបានជូនដំណឹងដល់ Liu Chang ថា «ករណីរបស់នាងមានសិទ្ធិ» សម្រាប់ការដាក់ពាក្យប្តឹង ហើយប៉ូលិសក៏បានចាប់ផ្តើមការស៊ើបអង្កេត។ Gao ត្រូវបានចាប់ខ្លួនកាលពីខែមេសា ឆ្នាំមុន ប៉ុន្តែបានអះអាងថា ថ្នាំ dexamethasone ត្រូវបានប្រើដើម្បីព្យាបាលជម្ងឺដែល Liu មាន ហើយថា រូបគេមិនអាចបំពុលនាងបានទេ ចាប់តាំងពីពួកគេទាំងពីរ «បានផឹកទឹកមួយកែវ និងទឹកដោះគោដូចគ្នា»។

Gao ក៏បានប្រាប់ប៉ូលីសថា អតីតប្រពន្ធរបស់គាត់ មានទំនាក់ទំនងស្នេហាជាមួយមន្ត្រីក្នុងតំបន់ ក្នុងអំឡុងពេលរៀបការដ៏ខ្លីរបស់ពួកគេ ប៉ុន្តែ Liu ជាប្រពន្ធបានបដិសេធ។ ទាក់ទងរឿងនេះ អាជ្ញាធរជឿថា ការសង្ស័យរបស់ Gao អាចជាហេតុផលនៅពីក្រោយការពុលដែលត្រូវបានចោទប្រកាន់នេះ។

នាង Liu បាននិយាយទៅកាន់អ្នកយកព័ត៌មានថា នាងសង្ឃឹមថា អង្គភាពសន្តិសុខសាធារណៈ នឹងបើកករណីឃាតកម្មដោយចេតនា ជំនួសឱ្យការបង្ករបួសស្នាមដោយចេតនា។ នាងបញ្ជាក់ថា «ខ្ញុំបានក្លាយទៅជាជនពិការ និងធ្លាក់ទឹកចិត្តយ៉ាងខ្លាំង ដោយសារតែករណីនេះ គាត់បានបំផ្លាញជីវិតរបស់ខ្ញុំ។ ខ្ញុំ​មិន​ចង់​បាន​លុយ​ទេ តែ​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​យុត្តិធម៌ប៉ុណ្ណោះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×