Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! នារី​ម្ចាស់ផ្ទះ ចេញ​វីដេអូ​ឲ្យ​មហាជន​ជួយ​មើល ខំ​ចំណាយ​លុយ​​ត​ប្រព័ន្ធ​ទឹក​អស់​​មិន​ចេះ​​តិច បែរ​អ្នកជិតខាង​ធ្វើ​ផ្ទះ​រួច ស្រាប់តែ…

spot_img

នេះជារឿងមួយដ៏ភ្ញាក់ផ្អើល កំពុងបង្កការវែកញែកយ៉ាងខ្លាំង នៅលើបណ្តាញសង្គមថៃ បន្ទាប់ពីនារីជាម្ចាស់ផ្ទះម្នាក់ បានសម្តែងការហួសចិត្តយ៉ាងខ្លាំង និងមិនសុខចិត្តនោះទេ បន្ទាប់ពីអ្នកជិតខាង បានមកតបំពង់ទឹកឆៅៗ ពីផ្ទះរបស់នាង ដោយពុំបានប្រាប់សូម្បីមួយម៉ាត់ ខណៈនាងត្រូវចំណាយថ្លៃតភ្ជាប់ប្រពន្ធទឹកអស់រហូត ៤ម៉ឺនបាត ឯណោះ។

កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣ ម្ចាស់ផ្ទះខាងលើ បានបង្ហោះរឿងរ៉ាវនេះ តាមរយៈគណនី TikTok ដោយបង្ហាញពីស្ថានភាពផ្ទះរបស់នាង និងផ្ទះអ្នកជិតខាង ដែលមានបំពង់ផ្គត់ផ្គង់ទឹកកាត់ទទឹងផ្លូវ មកផ្ទះរបស់នាង ហើយតំឡើងគីឡូទឹក។

ក្នុង​ឃ្លីប​នោះ នាង​បាន​និយាយ​ថា ផ្ទះ​របស់​នាង​មាន​បំពង់​ទឹក ​តភ្ជាប់​ពី​មេ​ធំ​ប្រហែល ២០០-៣០០ ម៉ែត្រ ចំណាយ​លុយអស់​ប្រហែល ៤ ម៉ឺន​បាត។ ប៉ុន្តែ ផ្ទះអ្នកជិតខាងថ្មីមួយដែលទើបយ​ត្រូវ​បាន​​សង់រួច​នៅ​ត្រើយ​ម្ខាង (ពីមុនជាដីទំនេរ) ស្រាប់តែមកតភ្ជាប់ពីបំពង់ទឹកផ្ទះរបស់នាង ដែលនាងខំចំណាយលុយ ទៅកាន់ផ្ទះរបស់គាត់ដ៏ហួសចិត្តខ្លាំងបំផុត។

លើសពីនេះទៀត គីឡូទឹក ក៏ត្រូវបានតំឡើង ដោយ​មិន​បាន​ប្រាប់​នាង ​ឬ​មនុស្ស​នៅ​ក្នុង​ផ្ទះ សូម្បី​មួយម៉ាត់​។ នាងបានបញ្ជាក់ថា វា​មិន​មែន​ជា​កម្មសិទ្ធិ​របស់​ព្រះមហាក្សត្រ​ទេ ប៉ុន្តែ​វាជារបស់កម្មសិទ្ធិ​នៅ​មុខ​ផ្ទះរបស់នាង តើនាងអាចធ្វើអ្វីបាន ចំពោះរឿងនេះ។

ក្រោយពីបានឃើញបែបនេះ ​អ្នក​និយម​លេង​អ៊ីនធឺណិត​បាន​ចូល​មក​បញ្ចេញ​មតិ ​ដោយ​មើល​ឃើញ​ថា ករណី​នេះ​ស្រដៀង​គ្នា​នឹង​ភ្លើង​ដែល​យើង​បាន​បង់​ថ្លៃ​បង្គោល​ភ្លើង ​ក្រោយ​ពី​ដំឡើង​រួច វា​បាន​ក្លាយ​ជា​កម្មសិទ្ធ​របស់​អាជ្ញាធរ​អគ្គិសនី។ តែ​គេ​ជឿ​ថា អ្នក​ជិតខាង​ប្រហែល​មិន​ដឹង​ ថា​ជា​របស់​រាជវង្ស ព្រោះ​បំពង់ទឹកនៅ​ក្រៅ​ផ្ទះ។ ទោះយ៉ាងណា សូម​ស្នើ​សុំ​ទៅ​ខាង​រដ្ឋាករ​ទឹកទៅ នឹងទទួលបានការដោះស្រាយជូនហើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×