Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រហែល​ឈឺចិត្ត​ពេ​ក! ប៊ូ​ខាវ ថា​រូបគេ​ជា​ជនជាតិ​គួយ និង​ស្នើ​ឲ្យ​ជនជាតិ​ថៃ ជួយ​អភិរក្ស​គុ​ន Muay Thai

ប៉ុន្មានថ្ងៃកន្លងមកនេះ រឿងរ៉ាវទាក់ទងនឹងការប្រើពាក្យ «គុនខ្មែរ (Khun Khmer) និង មួយថៃ (Muay Thai)» បានផ្ទុះឡើងកក្រើកខ្លាំងតែម្តង បន្ទាប់ពីភាគីថៃ បានប្រកាសមិនបញ្ជូនកីឡាកររបស់ខ្លួន មកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅខែឧសភា ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយសារភាគីថៃមិនពេញចិត្ត ដែលកម្ពុជាយើងសម្រេចចិត្តប្តូរជាផ្លូវការពី «Muay Thai» ទៅជា «Khun Khmer» ព្រោះកម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន។

ជុំវិញរឿងរ៉ាវនេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ បានបញ្ជាក់ឲ្យដឹងច្បាស់ថា បើភាគីថៃមិនមកចូលរួមប្រកួតក្នុងគុនខ្មែរ គឺជាសិទ្ធិរបស់គេ។ ចំណែក កម្ពុជាយើងក៏នឹងមិនទៅចូលរួមប្រកួត Muay Thai ក្នុងព្រឹត្តិការស៊ីហ្គេមឆ្នាំ២០២៥ ដូចគ្នាដែរ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា បើខាងភាគីថៃ មិនបញ្ជូនអត្តពលិកមកចូលរួម ក៏នៅមាន ៦ ប្រទេស ផ្សេងទៀត ដែលគាំទ្រគុនខ្មែរ នឹងមកចូលរួមប្រកួតផងដែរ ក្នុងនោះរួមមាន៖ ឥណ្ឌូណេស៊ី, វៀតណាម, ហ្វីលីពីន, ឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី។

តែយ៉ាងណាមិញ អ្វីដែលហួសចិត្តខ្លាំងនោះ គឺស្របពេល កម្ពុជា និងថៃ កំពុងតែប្រទាំងប្រទើសគ្នា ជុំវិញការប្រើពាក្យ «គុនខ្មែរ» ជំនួស «មួយថៃ» ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា ស្រាប់តែស្តេចប្រដាល់ថៃ ប៊ួខាវ បេនឆាមេក រស់នៅខេត្តសុរិន្ទ ប្រទេសថៃ បែរជាភ្លេចកំណើតខ្លួនជាកូនខ្មែរ នៅថ្ងៃទី ២៤ ខែមករា បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា រូបគេមានដើមកំណើតជាជនជាតិភាគតិចគួយ មិនមែនជាកូនខ្មែរ ដូចការអះអាងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនឡើយ។

លើសពីនេះ ស្តេចប្រដាល់ថៃរូបនេះ ក៏បានបន្តបង្ហោះសារ ស្នើប្រជាជនថៃទាំងអស់ រួមគ្នាអភិរក្សគុន « Muay Thai» ដោយបានលើកឡើងយ៉ាងដូច្នេះថា៖ «Muay Thai ជារបស់បុព្វបុរសថៃអ្នកបង្កើត ហើយសំខាន់វាត្រូវបានប្រើប្រាស់ដើម្បីស្ដារឯករាជ្យ និងការពារជាតិ សាសនា និងរាជាធិបតេយ្យ តាំងពីបុរាណកាលមក។ កុំភ្លេចថាយើងមាន Muay Thai ជាកីឡាជាតិរបស់យើង ដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក។ ចូរយើងជួយថែរក្សា និងជួយ​​គិត​វិធី​អភិរក្ស​ទាំង​អស់​គ្នា»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×