Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាប់តែ​ឃើញ​គេ​ទារបំណុល​តាម​ហ្វេ​សប៊ុ​ក តែ​ម្ចាស់បំណុល​នេះ ប្រើ​ស្តាយ​ល៍​ថ្មី ដាក់ឲ្យ​ផ្អើល​ភូមិ គឺថា…

spot_img

នេះអាចនិយាយបានថា ជារឿងថ្មីចែសតែម្តង ដែលកំពុងបង្កការភ្ញាក់ផ្អើល និងអស់សំណើចជាខ្លាំង បន្ទាប់ពីគណនី TikTok បានបង្ហោះវីដេអូបង្ហាញស្រ្តីជាម្ចាស់បំណុល បានប្រើស្ទាយល៍ទារបំណុលដ៏ប្លែក ដាក់មេក្រូ ដល់មុខផ្ទះតែម្តង។

តាមរយៈវីដេអូ បានបង្ហាញស្រ្តីជាម្ចាស់បំណុល បានមកដល់មុខផ្ទះកូនបំណុល ដោយជិះរ៉ឺម៉កកង់បី មកជាមួយស្រ្តីម្នាក់ទៀត រួម​ជាមួយ​មីក្រូហ្វូន និង​ឧបករណ៍​បំពង​សំឡេង​ ដោយឈរកាន់ក្បាលមីក្រូហ្វូន និយាយទារលុយ នៅពីមុខរបងផ្ទះ។

ទោះយ៉ាងណា ម្ចាស់បំណុលមិនបាននិយាយពាក្យគំរោះគំរើយអ្វីទាំងអស់ តែទាមទារតាមស្ទីលរបស់នាង សួរនាំរឿងលុយកាក់ធម្មតា ដោយគ្រាន់តែនិយាយថា «ជំពាក់គេត្រូវតែសងវិញ» យប់ក៏ត្រូវចេញមកនិយាយគ្នាសិនដែរ។ ហើយ​ប្រសិន​បើ​គេឯងដឹងឮពេញភូមិ នោះនឹង​ធ្វើ​ឱ្យ​ពួក​គេ​សើចចំអក ​ភាព​អាម៉ាសនឹងកាន់តែខ្លាំង​ជាងនេះ​ ព្រោះនិយាយតាមមីក្រូហ្វូន ធ្វើឲ្យអ្នកភូមិឮច្បាស់ណាស់។

ក្រោយវីដេរឿង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ មានអ្នកនិយមលេងអ៊ីនធឺណេតជាច្រើននាក់ ចូលមកបញ្ចេញមតិប្លែកៗ ដូចជា ចូលចិត្ត​ម្ចាស់​បំណុល សុំខ្ចីលុយបងស្រីផងដែរមក ហាសហា, របៀប​ទា​បំណុល​​មិន​ឈ្លើយ តែ​ខ្មាស១០០%, ពិតជាវិធីល្អ ​ខ្ញុំគិតដើរប្រមូល​បំណុលអ៊ីចឹងដែរហើយ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×