Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សពេញវ័យកូរ៉េខាងត្បូង មិនសូវនិយមការងារកសិដ្ឋាន និងរោងចក្រ នាំឱ្យខ្វះកម្លាំងពលកម្ម ត្រូវការប្រមាណ ១១ម៉ឺននាក់បន្ថែម

spot_img

ភ្នំពេញ ៖ បើតាមការចេញផ្សាយរបស់កាសែត Channel News Asia កាលពីម្សិលមិញបានឱ្យដឹងថា ប្រទេសកូរ៉េខាងត្បូងមានគម្រោងនាំយកពលករចំណាកស្រុកប្រហែល ១១០ ០០០ នាក់នៅឆ្នាំនេះ ដើម្បីធ្វើការនៅតាមកសិដ្ឋាន និងរោងចក្ររបស់ខ្លួន ខណ:បច្ចុប្បន្នវិស័យទាំងនេះកំពុងប្រឈមនឹងការកង្វះកម្លាំងពលកម្ម ដោយសារយុវជនកូរ៉េខាងត្បូងភាគច្រើនមិនចង់ធ្វើការងារដែលពួកគេចាត់ទុកថាកខ្វក់ និងគ្រោះថ្នាក់។

បើពិនិត្យទៅលើការស្ទង់មតិថ្មីមួយធ្វើឡើងដោយសហព័ន្ធសហគ្រាសកូរ៉េខាងត្បូង ដែលជាក្រុមបញ្ចុះបញ្ចូលអាជីវកម្មធំមួយ ប្រហែល ៤០ភាគរយនៃសហគ្រាសធុនតូច និងមធ្យម (SMEs) បាននិយាយថា ពួកគេមិនគិតថារដ្ឋាភិបាលក្តោបបានពេញលេញនូវបញ្ហាទាំងអស់នេះទេ ដូច្នេះការប្រើវិស័យកម្លាំងពលកម្មកនៅតាមសហគ្រាស កសិដ្ឋាន និងរោងចក្រ នឹងខ្វះមនុស្សធ្វើការ។

សហគ្រាសទាំងនោះ បានឱ្យដឹងទៀតថា បើទោះណានៅតាមសហគ្រាស កសិដ្ឋាន និងរោងចក្រ ត្រូវការពលករបរទេសថ្មីចំនួន ១១០ ០០០នាក់ ដែលនឹងត្រូវនាំទៅធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងនៅឆ្នាំនេះ គឺនៅតែមិនទាន់គ្រប់គ្រាន់នៅឡើយ។

ក្រុមអ្នកសង្កេតការណ៍បាននិយាយថា បើគ្មានពលករចំណាកស្រុកក្នុងចំនួនខាងលើនេះទេ សហគ្រាស កសិដ្ឋាន និងរោងចក្រមួយចំនួនរបស់កូរ៉េខាងត្បូងនឹងគ្មានបុគ្គលិកធ្វើការ។

លោក គីម ចាងយឹន (Kim Jang-yeon) ម្ចាស់កសិដ្ឋានមួយកន្លែងនៅទីក្រុងប៉ូជិន ដែលស្ថិតនៅចម្ងាយ ៤១គីឡូម៉ែត្រពីទីក្រុងសេអ៊ូល បាននិយាយថា មានតម្រូវការពលករបរទេសយ៉ាងច្រើន ខ្ញុំក៏ជួលកម្មករក្នុងស្រុកដែរក្នុងរដូវមមាញឹក ពួកគេមានត្រឹមតែប្រហែល ២០ភាគរយនៃកម្មករទាំងអស់នៅកសិដ្ឋានរបស់យើង។ ៨០ភាគរយទៀត គឺជាកម្មករបរទេស ហើយពួគគេ គឺជាអ្នកផលិតផលិតផលកសិកម្ម ដែលមនុស្សពេញវ័យកូរ៉េមិនសូវនិយម៕ រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

spot_img
×