Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនជនត្រូវចោទជនជាតិចិន ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជិត ៤ គីឡូក្រាម

spot_img

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២៣នេះ បានបង្គាប់ឲ្យឃុំខ្លួន ជនត្រូវចោទជនជាតិចិនម្នាក់ បញ្ជូនទៅឃុំខ្លួន នៅក្នុងពន្ធនាគារ ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង រក្សាទុក ជួញដូរគ្រឿងញៀន ជិត ៤ គីឡូក្រាម ប្រព្រឹត្តកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុ ។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នរបស់លោក សុង ប៊ុណ្ណារិទ្ធិ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ជនត្រូវចោទមានឈ្មោះ YANG DEQIANG ភេទប្រុស អាយុ ៣៥ ឆ្នាំ ជនជាតិចិន ។

ជនត្រូវចោទ ត្រូវបានតំណាងអយ្យាការចោទប្រកាន់ពីបទ ” ដឹកជញ្ជូន រក្សាទុកនិង ជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ក្រោយឃាត់ខ្លួន, សមត្ថកិច្ចជំនាញដកហូតបានវត្ថុតាងរួមមាន៖ គ្រឿងញៀនប្រភេទកេតាម៉ីនចំនួន ៤ គីឡូក្រាម ។

ជនត្រូវចោទ ត្រូវបានកម្លាំងអគ្គស្នងការនគរបាលជាតិ ចុះឃាត់ខ្លួនកាលពីថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៣ នៅខេត្តព្រះសីហនុរួច កម្លាំងបញ្ជូនមក អគ្គស្នងការនគរបាលជាតិ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×