Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តម៉ាកអាលផាត បុ.កចូលផ្ទះពលរដ្ឋ

spot_img

ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាកអាលផាតមួយគ្រឿង ក្នុងល្បឿនលឿនបានរេចង្កូតទៅបុកទម្លុះទ្វារផ្ទះពលរដ្ឋ ខូចខាតអស់ប្រាំមួយផ្ទាំង និងបន្តទៅបុកតូបលក់កាហ្វេអស់មួយតូបរួមទាំងសម្ភារៈមួយចំនួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១២រំលងអធ្រាត្រឈានចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្យម៉ាកអាលផាត ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BK-9301 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថា មកពីតៃកុងឬក៏រថយន្តមានបញ្ហាអ្វីនោះទេ ក៏បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.កទម្លុះចូលផ្ទះពលរដ្ឋខូចខាតទ្វារអស់ប្រាំមួយផ្ទាំង រួចបន្តទៅបុកតូបលក់កាហ្វេខូចខាតអស់មួយតូបទៀត រួមទាំងសម្ភារៈអស់មួយចំនួន សំណាងល្អមិនបង្កឲ្យគ្រោះថ្នាក់ទៅដល់មនុស្ស។ ហើភ្លាមនោះដែរ ម្ចាស់រថយន្តបង្កបានឡើងទៅលើរថយន្តមួយគ្រឿងទៀត គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី៣ បានចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុងបន្ត ដើម្បីឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តបង្កចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

spot_img