ក្អែកខ្មៅមួយក្បាលកំពុងស៊ីនំប៉័ងមួយកង់នៅលើឥដ្ឋ ស្រាប់តែមានកណ្តុរមួយក្បាលប្រហែលជាឃ្លានខ្លាំងបានឆ្ពោះមករក ។ ប៉ុន្តែហាក់ដូចជាវាទទួលអារម្មណ៍ថា ពុំអាចមានឱកាសនឹងដណ្តើមបានចំណីនេះ ក៏ងាកក្រោយលូនយឺតៗចេញទៅ ។ ទង្វើបន្ទាប់មករបស់សត្វក្អែកទើបធ្វើឲ្យគេស្រឡាំងកាំង! វាបានប្រើជំពុះដើម្បីចឹកយកនំប៉័ងមួយដុំតូច រួចពាំសំដៅទៅកាន់កន្លែងដែលកណ្តុរកំពុងលាក់ខ្លួន ។ វាទម្លាក់ដុំនំប៉័ងនោះចុះទាញមែកឈើមកគ្រប ហើយបញ្ចេញសញ្ញាហាក់ដូចចង់ប្រាប់ថា នេះជារបស់ឯង! ។
ការចែករំលែកអាហារក្នុងពិភពសត្វដែលមានអម្បូរដូចគ្នាគឺជារឿងធម្មតា តែការចែករំលែកអាហារដល់អម្បូរសត្វខុសគ្នា គឺជារឿងមួយកម្រកើតមានណាស់! ៕ ចន្ទ្រា