Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រចនា រ៉ាវាឌី បញ្ជាក់ហេតុផល ផ្អាកការសម្តែងជិត១ឆ្នាំ

spot_img

ភ្នំពេញ ៖ តារាសម្តែងនាង រចនា រ៉ាវាឌី ត្រូវបានគេដឹងថា នាងហាក់ខកខានមិនបានបង្ហាញវត្តមានសម្តែងរឿងថ្មីៗបន្តទៀតឡើយ ក្នុងរយៈពេលជិត១ឆ្នាំមកនេះ ខណះពេលកន្លងមកតារារូបនេះបានចូលរួមសម្តែងរឿងជាបន្តបន្ទាប់ស្ទើមិនដាច់សូរ។
ការបាត់វត្តមាននេះត្រូវបានទស្សនិកជនដាក់ការសង្ស័យថា នាងទំនងជារងគម្រាបពីគ្រួសារ ឬក៍ត្រៀមខ្លួនសម្រាប់ចូលរោងការក្នុងពេលឆាប់ៗខាងមុខនេះ។

យ៉ាងណាតារាសម្តែង រចនា រ៉ាវាឌី បានចេញមុខមកបញ្ជាក់ច្បាស់ថា ការបាត់មុខពីការសម្តែងមួយរយះនេះមិនមែនក្រោមហេតុផលខាងលើឡើយ។
ថ្លែងប្រាប់សារព័ត៌មាននៅក្នុងស្រុកមួយ រចនា រ៉ាវាឌី បានលើកឡើងថា នាងបានផ្អាកការសម្តែងរឿងថ្មីៗ ដែលគិតមកទល់នាពេលនេះមានរយៈពេលជិត១ឆ្នាំហើយ។

នាងបញ្ជាក់ថា មូលហេតុដែលនាងផ្អាកការងារសិល្បៈនេះ គឺដោយសារនាងជាប់ដៃជាមួយនឹងជំនួញផ្ទាល់ខ្លួន គឺនាងបានបើកហាងលក់សម្លៀកបំពាក់។
នាងបន្ថែមថា ក្រៅពីការពង្រឹងជំនួញអោយបានរឹងដៃជើងនោះនាងក៏ឆ្លៀតទុកឱកាសខ្លះសម្រាប់ខ្លួនផងដែរ ទើបនាងសម្រេចមិនទទួលយកការងារសម្តែងជាថ្មី។
រចនា រ៉ាវាឌី អះអាងថា បន្ទាប់ពីផ្អាកការងារសិល្បៈសម្តែងមួយរយៈនេះក៏មានទស្សនិកជន ជាពិសេសអ្នកគាំទ្ររូបនាងជាច្រើនបានសួរនាំដែរ ដោយនៅក្នុងនោះក៏មានអ្នកខ្លះក៏សង្ស័យថានាងជិតចូលរោងការ។

នាងបញ្ជាក់ថា ការសង្ស័យរបស់ទស្សនិកជនខាងលើនេះ គឺមិនមែនជាការពិតឡើយ ដោយហេតុផលនោះគឺនាងរវល់ការងារផ្ទាល់ខ្លួនប៉ុណ្ណោះ។
នាងបន្ថែមថា ការបើកហាងលក់សម្លៀកបំពាក់ផ្ទាល់ខ្លួន គឺនាងចាំបាច់ត្រូវធ្វើវាឲ្យអស់ពីដៃ ដើម្បីឲ្យវាមានភាពរឹងមាំទើបនាងអស់ចិត្ត ហេតុនេះនាងត្រូវចំណាយពេលច្រើនលើការងារនេះជាងការងារសិល្បះ។
យ៉ាងណាបើតាម រចនា រ៉ាវាឌី សម្រាប់ដើមឆ្នាំ២០២៣នេះនាងបានចាប់ផ្តើមទទួលយកការងារសម្តែងឡើងវិញហើយ ដោយសារការងាររកស៊ីរបស់នាងបានដំណើរការល្អប្រសើរច្រើន ហើយនោះក៏ជាការឆ្លើយតបពីការចង់បានរបស់ទស្សនិកជន ក៏ដូចបណ្តាអ្នកគាំទ្រផងដែរ។

នាងថា សម្រាប់ឆ្នាំថ្មីនេះនាងក៏មានការសម្តែងនៅក្នុងភាពយន្តភាគមួយដែរ ប៉ុន្តែសម្រាប់ការចាក់ផ្សាយតាមទូរទស្សន៍នាពេលណានោះនាងក៏មិនបានដឹងឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×