Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្លាយ​មូលហេតុ លោក Trump ហៅ​លោក Kim Jong Un ថា «បុរស​រ៉ុក្កែត» លឺ​ហើយ​គួរ​ឲ្យ​អស់​សំណើច

spot_img

ក្នុងអំឡុងពេលដំបូង នៅពេលដែលលោក Trump បានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក ភាពតានតឹងរបស់អាមេរិក – កូរ៉េខាងជើង ក៏ចាប់ផ្តើមកើនឡើង ជុំវិញបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង។

នៅពេលនោះ លោកប្រធានាធិបតី Trump បាននិយាយផ្ទាល់មាត់ ជាមួយមេដឹកនាំកូរ៉េខាងជើង Kim Jong Un ហើយព័ត៌មានលំអិតគួរឱ្យចាប់អារម្មណ៍បំផុតមួយ ត្រូវបានបញ្ចេញការពិតថា លោក Trump បានហៅលោក Kim នៅចំពោះមុខ នូវឃ្លាខ្លីមួយនេះថា «បុរសរ៉ុក្កែតតូច (Little Rocket Man)» ។

ពិតណាស់ ប្រធានបទ «រ៉ុក្កែត» និង «នុយក្លេអ៊ែរ» ដែលជាចំណុចសំខាន់នៃរឿងរ៉ាវ នៃវេលាកំពុងតានតឹងពេលនោះ គឺពុំបានធ្វើឲ្យសារព័ត៌មានមិនមានការភ្ញាក់ផ្អើល ចំពោះឃ្លាថា «បុរសរ៉ុក្កែតតូច» នេះទេ។ តែទោះយ៉ាងណា Business Insider បាននិយាយថា នៅក្នុងសៀវភៅថ្មីរបស់លោក Mike Pompeo រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក បានសរសេរថា នេះជាការប្រសិទ្ធនាមរបស់លោក Trump ទាក់ទងនឹង… តារាចម្រៀង Elton John ។

សៀវភៅថ្មីរបស់លោក Pompeo បាននិយាយថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un មិនបានយល់ពីឈ្មោះហៅក្រៅ «បុរសរ៉ុក្កែតតូច» ដែលលោក Donald Trump ផ្តល់ឱ្យគាត់នោះទេ ដូច្នេះហើយ អតីតប្រធានាធិបតី Trump ក៏បានលើកយកវាមកដើម្បីពន្យល់លោក Kim នៅពេលអាហារថ្ងៃត្រង់ នៅក្នុងកិច្ចប្រជុំកំពូលប្រទេសសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ ដោយសួរថា តើលោក Kim ស្គាល់ Elton John ដែរឬទេ?។

នៅពេលដែលលោក Kim បានឆ្លើយថា No (អត់ស្គាល់ទេ) លោក Trump បានពន្យល់ថា បទចម្រៀងល្បីឆ្នាំ ១៩៧២ របស់តារាចម្រៀងអង់គ្លេស «Rocket Man» រូបនេះ បានបំផុសគំនិតគាត់ឱ្យផ្តល់រហស្សនាមឱ្យ Kim នៅឆ្នាំ ២០១៧។

លោក Pompeo បានសរសេរថា «Trump បាននិយាយថា វាគឺជាបទចម្រៀងដ៏អស្ចារ្យ ហើយគាត់មានបំណងចង់សំដៅលើការសរសើរប៉ុណ្ណោះ»។

តែទោះជាយ៉ាងណា លោក Kim និង​អ្នក​ផ្សេង​ទៀត ​នៅអំឡុង​ពេល​អាហារ​ថ្ងៃ​ត្រង់ ​បាន​សើច ហើយលោក Kim បាន​និយាយ​បែបនេះថា «បុរស​រ៉ុក្កែត (Rocket Man» គឺ​ Ok (ទទួលយកបាន) ប៉ុន្តែ “Litle (តួច)” No (មិនបានទេ)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×