Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! ឡាន​ធំ​សណ្តោ​ង និង​ឡាន​ព្រុ​ស ព្រលះ​គ្នា​នៅ​ស្តុ​បទួ​លព​ង្រ អ្នកណា​ខុស​អ្នកណា​ត្រូវ ​បងប្អូន!?

spot_img

ពិតណាស់ ករណីគ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃនេះ ក្រៅពីកើតឡើងដោយឧបទ្ទវហេតុ គឺបង្កឡើងដោយសារមនុស្សបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរព្រហើន និងមិនចេះយោគយល់អធ្យាស្រ័យឲ្យគ្នា ពោលគឺចង់ឈ្នះចង់ចាញ់តែម្តង។

ជាក់ស្តែង ដូចករណីនេះ គឺពិតជាគួរឲ្យហួសចិត្តខ្លាំងណាស់ ដែលរថយន្តធុនធំប្រភេទសណ្តោង១គ្រឿង និងរថយន្តម៉ាកព្រុស១គ្រឿង ដោយសារបើកបរខ្វះការប្រុងប្រយ័ត្ន និងចង់ឈ្នះចង់ចាញ់ បានព្រលះគ្នា បង្កឲ្យមានការភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង ពីសំណាក់អ្នកដំណើរ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ «ខ្លាំងប៉ះខ្លាំង» នេះ ត្រូវបានដឹងថា បានកើតឡើងស្ថិតនៅចំណុចស្តុបទួលពង្រ កាលពីរសៀលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

តាមរយៈវីដេអូ ដំបូង គេបានឃើញរថយន្តធុនធំប្រភេទសណ្តោង១គ្រឿង បានបើកស្របទ្រូងផ្លូវខាងធ្វេង ។ បន្ទាប់មក ក៏មានរថយន្តព្រុសពណ៌ត្រីឆ្លូញ១គ្រឿង បើកមកពីខាងក្រោយ ក្នុងគន្លងកណ្តាល ហើយក៏បើកវ៉ាប្រកៀកក្បាលឡានធំ។ ភ្លាមៗនោះ មិនដឹងជាឡានធំមើលធំមិនឃើញ ឬយ៉ាងណា ក៏ស្រាប់តែបើកបុកគៀរជាច្រើនម៉ែត្រ ធ្វើឲ្យឡានព្រុសចាប់ហ្វ្រាំង តែឡានធំ ពុំចាប់ហ្រ្វាំងបន្តបើកបុកពេញទំហឹង បណ្តាលឲ្យឡានព្រុសរ៉េទទឹងផ្លូវ រងការខូចខាតផ្នែកចំហៀងខាងឆ្វេងយ៉ាងដំណំតែម្តង។

ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ហួសចិត្តនេះ បងប្អូនមហាជនអ្នកលេងបណ្តាញសង្គម បានធ្វើការវែកញែកខុស-ត្រូវ តាមការមើលឃើញរៀងៗខ្លួន។ ក្នុងនោះ អ្នកខ្លះថា ឡានធំបុកគេពីក្រោយខុស១០០% រីឯអ្នកខ្លះទៀត ថាមកពីឡានតូចបើកភ្លើ វ៉ាគេខាងស្ដាំ ហើយឆ្លៀតវ៉ាប្រកៀកចូលឆ្វេងទៀត ប៉ះសមមុខហើយ,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@soomin_0030 គ្រោះថ្នាក់ចរាចរណ៍នៅស្តុបទួលពង្រ អ្នកណាខុសអ្នកណាត្រូវបងប្អូន (note:យកចេញពីcameraឡានបងទេ) #ស្តុបទួលពង្រ##fyp ♬ Oh No – Kreepa
spot_img
×