Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូលឆ្នាំ​ចិន​រួ​ច ចាប់ផ្តើម​ល្បី​ទៀតហើ​យ! បងប្អូន​អ្នកដំណើរ លាន់មាត់​ភ្ញាក់​ជនស៊ីវិល​ដាក់​វាំងនន​បាញ់​ល្បឿន 40km/h ផ្លូ​វ​កប់​ស្រូវ (ក្បែរ​សាលា​កូរ៉េ)

spot_img

រឿងប៉ូលិសចរាចរណ៍ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចេះចប់សោះ ពោលអស់គឺពីរឿងមួយចូលរឿងមួយ ដែលត្រូវប្រជាពលរដ្ឋរិះគន់ និងផ្ទុះកំហឹង គ្មានលោះថ្ងៃនោះទេ ដោយសារតែក្រុមប៉ូលិសរកស៊ីអាជីពរបរលើដងផ្លូវដដែលៗទាំងនោះ តែងចេញអនុវត្តការផាកពិន័យ បែបលក្ខណៈឆ្មក់ធ្វើស៊ី ដូចលោកបណ្ឌិត សុខ ទួច ថាមិនខុស រកនេះរកនោះមិនបាន ខំរកវិធីចាប់ដ៏គួរឲ្យស្អប់ ខណៈគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងរាល់ថ្ងៃ។

ជាក់ស្តែង ប៉ុន្មានថ្ងៃកន្លងមកនេះ នៅលើបណ្តាញសង្គម បានចែករំលែកឡើងព្រោងព្រាត ជាមួយសារផ្តាំតៗគ្នា ឲ្យមានការប្រុងប្រយ័ត្ន ដោយសារផ្លូវឈ្នះៗ ឬ ផ្លូវកប់ស្រូវ (ក្បែរខាងជើងសាលាកូរ៉េ) មានក្រុមប៉ូលិសឆ្មក់បាញ់ល្បឿន 40km/h ចាប់សឹងគ្មានរួចមួយឡាន ដោយក្នុង១ឡានអស់មិនក្រោម ៣០ ម៉ឺនរៀលនោះទេ។

នេះបើតាមម្ចាស់ឡានម្នាក់ បានបង្ហោះប្រាប់ឲ្យបងប្អូនបានដឹងទាំងឈឺចាប់ថា៖ «នគរបាលចរាចរផ្លូវគោក គោលដៅផ្លូវកប់ស្រូវ ផាកល្បឿន អស់ ៣០០០០០ រៀល ខ្ញុំជិះកុងទ័រ ៤០ ថាខ្ញុំជិះ ល្បឿន ៨០ ចាប់ចំរិតទាំងរស់ ឬហៅថា ប្លន់ស្របច្បាប់។ គ្រប់គ្នាហួសចិត្ត ចាប់រាប់រយឡានព្រឹកមិញ ថ្ងៃ១៤ ខែមករា ២០២៣ ក្បែរសាលាកូរ៉េ»។

លើសពីនេះ អ្វីដែលធ្វើឲ្យបងប្អូនអ្នកដំណើរមានការហួសចិត្តខ្លាំងបំផុតទៀតនោះ គឺត្រង់ថា គេមានជនស៊ីវិលចាំឈ្លបបាញ់ល្បឿន ដោយដាក់វ៉ាំងននបាំង ឬ បាញ់នៅក្នុងឡានតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×