Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្រ្តីនគបាលម្នាក់សង្ស័យស្រវឹងស្រា បើករថយន្តម៉ាកlexusLX470 ទៅបុកកង់បីឥណ្ឌា បណ្ដាលឲ្យក្រឡាប់ រងរបួសបាក់ដងកាំបិត

spot_img

ភ្នំពេញ ៖ មន្រ្តីនគបាលម្នាក់ដែលគេសង្ស័យថា ស្រវឹងស្រាបានបើករថយន្តម៉ាក lexusLX470 ទៅបុកកង់បីឥណ្ឌពីក្រោយពេញទំហឹងក្រឡាប់ផ្ងារជើង និងរងរបួសបុរសវ័យចំណាស់ម្នាក់ជាម្ចាស់កង់បីបាក់ដងកាំបិត ខាងឆ្វេងមួយចំហៀង ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍នេះដែរបង្កឲ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង ២០នាទីយប់ថ្ងៃទី ២៨ ខែមករាឆ្នាំ ២០២៣ ចំណុចនៅក្បែរគល់ស្ពានអាកាសស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ ២៧១ ស្ថិតនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

បើតាមប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុឃើញបុរសម្នាក់អាយុប្រហែលជា៦០ឆ្នាំ បានបើកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2HR-2985 បើកបរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀ តដែលជាមនរ្តីនគបាលបានបើករថយន្តម៉ាក Lexus 470 ពណ៌សពាក់ផ្លាកលេខភ្នំពេញ 2AR -2578 បើកមកពីក្រោយក្នុងល្បឿនលឿនសង្ស័យតែស្រវឹងស្រា ក៏ជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌារបស់គាត់ពីក្រោយពេញទំហឹង បណ្ដាលឲ្យម៉ូតូកង់បីឥណ្ឌាក្រឡាប់ ផ្ងារជើងបណ្តាលឲ្យបុរស វ័យចំណាស់ជាម្ចាស់ម៉ូតូកង់បីឥណ្ឌា បានធ្លាក់បោកនឹងថ្នល់រងរបួសបាក់ដងកាំបិតខាងឆ្វេង ភ្លាមៗនោះអ្នកបើកបររថយន្តមិនបានឈប់ដោះស្រាយ នៅកន្លែងកើតហេតុនោះទេ ក៏បានព្យាយាមបើករត់ទៅមុខបន្តទៀតបំណងគេចខ្លួន តែសំណាងមិនល្អត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ឃើញហេតុការណ៍ក៏បាននាំគ្នាដេញចាប់បានរថយន្ត និងអ្នកបើកបរបានជិតនិងស្តុបនូគារប្រគល់ឲ្យសមត្ថកិច្ច ។ ចំ ណែកលោកតាម្ចាស់ម៉ូតូកង់បីឥណ្ឌា ក៏ត្រូវបានបងប្អូនជួយយកទៅដាក់អែបខាង និងលើកង់បីយកមកដល់អែបខាង ដើម្បីបញ្ជៀសការកកស្ទះចរាចរណ៍។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការ ជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌទួលគោក ចុះមកដល់កន្លែងកើតហេតុនិងបានធ្វើការវាស់វែង យករថយន្តនិងម៉ូតូកង់បូឥណ្ឌាយកទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌទួលគោករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img