Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវបណ្ឌិត ជា សិរី ថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ “តើប្រទេសកំពុងអភិវឌ្ឍអាចជំរុញការអភិវឌ្ឍឱ្យឆាប់រហ័ស និងអភិវឌ្ឍទីផ្សារបានយ៉ាងដូចម្តេច?”

ភ្នំពេញ : លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះ លើប្រធានបទ “តើប្រទេសកំពុងអភិវឌ្ឍអាចជំរុញការអភិវឌ្ឍឱ្យឆាប់រហ័ស និងអភិវឌ្ឍទីផ្សារបានយ៉ាងដូចម្តេច?” ក្នុងវេទិកាហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់ឆ្លងដែនលើកទី៣២ (CSIF) និងជាវាគ្មិនក្នុងកិច្ចពិភាក្សា ស្តីពី “តើអាស៊ាន+៣ អាចជំរុញការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលឱ្យកាន់តែរីកចម្រើនបន្ថែមទៀតយ៉ាងដូចម្តេច?” នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងក្យូតុ ប្រទេសជប៉ុន។

លោកជំទាវ ទេសាភិបាល បានចែករំលែកបទពិសោធនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ឌីជីថលប្រកបដោយនវានុវត្តន៍ ជាពិសេសប្រព័ន្ធបាគងដែលបានលើកកម្ពស់ប្រតិបត្តិការទូទាត់ក្នុងប្រទេស និងពង្រីកលទ្ធភាពនៃការទូទាត់ឆ្លងដែនជាមួយប្រទេសជាច្រើន ព្រមទាំងការអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ ដើម្បីសម្រួលដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់កម្មវិធីក្នុងទូរស័ព្ទដៃដើម្បីស្កេនទូទាត់ថ្លៃទំនិញ  និងសេវានៅកម្ពុជា និង ប្រទេសជាដៃគូ បានយ៉ាងងាយស្រួល។

បន្ថែមលើនេះ លោកជំទាវក៏បានលើកឡើងពីកិច្ចសហការរវាងធនាគារជាតិនៃកម្ពុជាជាមួយដៃគូអន្តរជាតិជាច្រើន ក្នុងការអភិវឌ្ឍគម្រោងច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (FTC) ដើម្បីសម្រួលដល់សកម្មភាពពាណិជ្ជកម្មនិងហិរញ្ញវត្ថុឆ្លងដែន ពន្លឿនការតភ្ជាប់ការទូទាត់ឆ្លងដែន និងបង្កើនប្រសិទ្ធភាពនៃការទូទាត់ឆ្លងដែនពហុភាគី សំដៅជំរុញបរិយាបន្នហិរញ្ញវត្ថុនិងនវានុវត្តន៍ក្នុងសេវាហិរញ្ញវត្ថុ ដែលនឹងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕ រក្សាសិទ្ធដោយ : សុទ្ធលី

×