Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃា.តកម្ម ចា.ក់ស.ម្លាប់មនុស្ស នៅខេត្តកោះកុង, ជនដៃដល់ត្រូវចាប់ខ្លួនបាន នៅស្រុកលើកដែក

spot_img

កណ្ដាល ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៥៥នាទី កម្លាំងជំនាញនាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង និងលោកឧត្តមសេនីយ៍ត្រី កែវ រ៉េតមុន្នី អនុប្រធាននាយកដ្ឋានសហការជាមួយ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកោះកុង ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ធ្វើការបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ផន ចាន់ រ៉ា (ហៅ លៀន ) ភេទប្រុស អាយុ ២២ ឆ្នាំ នៅត្រង់ចំណុចភូមិដើមអំពិល ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ពាក់ព័ន្ធករណីឃាត.កម្ម (ចា.ក់ស.ម្លាប់មនុស្ស) បណ្តាលឲ្យជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បណ្តាលឲ្យស្លា.ប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពី ឯកឧត្តម នាយឧត្ត មសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជា តិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

គួររំលឹកដែរថា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ២២:៣០នាទី ត្រង់ចំណុច ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង មានករណី ឃាតកម្ម (ចា.ក់ស.ម្លាប់មនុស្ស ) ដែលបង្កដោយជនសង្ស័យឈ្មោះ ផន ចាន់រ៉ា (ហៅ លៀន) ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្រុកកំណើត ភូមិមុន្នីសិលា ឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទីលំនៅ បច្ចុប្បន្ន ភូមិអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយបានយកវត្ថុរឹងមុតស្រួចចា.ក់សម្លា.ប់លើជនរងគ្រោះឈ្មោះ ឡាយ សុធារិទ្ធ ភេទប្រុសអាយុ១៨ឆ្នាំ ត្រង់ចំណុចចន្លោះស្លាបប្រចៀវខាងស្តាំ បណ្ដាលឲ្យស្លា.ប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពអណ្ដូងទឹក ។

បច្ចុប្បន្នជនសង្ស័យខាងលើ បាននាំមកកាន់នាយកដ្ឋាន ដើម្បីប្រគល់ជូន ស្នងការដ្ឋាននគរបាលខេត្តកោះកុង ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

spot_img
×