Sunday, June 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ នៅតំបន់ព្រែកពាមសត្ថា

នៅព្រឹកថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តមជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារអនុគម្រោងព្រែកពាមសត្ថា ស្ថិតនៅឃុំពញាពន់ ឃុំសំរោង ឃុំព្រែកតាទែន ស្រុកពញាឭ ខេត្តកណ្តាល ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៧៧,៨%។

សូមជម្រាបថា អនុគម្រោងព្រែកពាមសត្ថាជាផ្នែកមួយនៃគម្រោងរំដោះទឹក និងពង្វាងទឹកជំនន់ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជួយរំដោះទឹកពីតំបន់រលាំងជ្រៃខាងជើង តាមអូរខ្សាច់ បឹងតាមោក ព្រែកពាមសត្ថា ផ្លូវជាតិលេខ៥ ធ្លាក់ទៅបឹងទន្លេសាប។ ការងារសំខាន់ៗរួមមាន៖ ទី១)ស្តារព្រែកពាមសត្ថាប្រវែងសរុប ១៨,៧ គីឡូម៉ែត្រ មុខកាត់ទទឹង ១០០ម៉ែត្រ និង ទី២)សាងសង់ស្ថានីយមូមទឹកមួយកន្លែង មានបំពាក់ម៉ូទ័របូមទឹកចំនួន ៩គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឱ្យក្រុមហ៊ុនសាងសង់បន្តការយកចិត្តទុកដាក់ជាពិសេសលើគុណភាព និងសុវត្ថិភាពការងារ ឱ្យបានហ្មត់ចត់ស្របទៅតាមបទដ្ឋានបច្ចេកទេស ព្រមទាំងជំរុញការអនុវត្តការងារឱ្យសម្រេចបានតាមផែនការគ្រោងទុក ប្រកបដោយប្រសិទ្ធភាពខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×