Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីវ៉ា ត្រូវគេសង្ស័យកំពុងភ្ជាប់ទំនាក់ទំនងស្នេហ៍ ជាមួយបុរសម្នាក់

spot_img

ភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្មសាន់ដេនាង អ៊ីវ៉ា មួយរយ:ចុងក្រោយនេះ ត្រូវបានទស្សនិកជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកបានដាក់ការសង្ស័យថា នាងកំពុងភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយបុរសសង្ហាវ័យក្មេងមួយរូប បន្ទាប់ពីគេបានឃើញសកម្មភាពពួកនាងមួយចំនួននៅលើបណ្តាញសង្គម។

តាមរយ:គណនីហ្វេសប៊ុកបុរសម្នាក់ឈ្មោះថា Senghour ly ដែលបានបង្ហោះរូបភាពជាមួយនឹង អ៊ីវ៉ា អមជាមួយនឹងសារយ៉ាងមានអត្ថន័យ ហើយជារឿយៗបុរសរូននេះតែងតែចែករំលែក (Share) សកម្មភាពនានារបស់តារារូបនេះដោយភ្ជាប់ជាមួយនឹងរូបបេះដូងផងដែរ ដោយនោះអាចបញ្ជាក់ថា ពួកគេកំពុងកសាងទំនាក់ទំនងផ្លូវស្នេហា។

យ៉ាងណាកន្លងមកតារាចម្រៀង អ៊ីវ៉ា មិនដែលហ៊ានបើកចំហពីចំណងស្នេហ៍របស់ខ្លួនជា សាធារណៈឡើយ តែពេលនេះគណនីយហ្វេសប៊ុកដែលមានឈ្មោះ Senghour Ly ហាក់បើកបង្ហាញពីទំនាក់ទំនងជាមួយស្រីស្រស់ អ៊ីវ៉ា ដោយមិនលាក់លៀម។
បុរសខាងលើបានបង្ហាញរូបភាពមួយសន្លឹកជាមួយ អ៊ីវ៉ា ដោយបានភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«ការមិនបោះបង់ចោលគ្នា គឺជា ទំនួលខុសត្រូវ គេសួរគាត់ថា ហេតុអ្វីជ្រើសរើសយកខ្ញុំ?គាត់ឆ្លើយថាព្រោះខ្ញុំបានផ្តល់អារម្មណ៍ល្អៗជូនគាត់ ដែលគាត់មិនធ្លាប់ទទួលបានពីមុនមក។

  • គេសួរថា តើខ្ញុំបានផ្តល់អ្វីឲ្យគាត់ខ្លះហើយ? គាត់ប្រាប់គេថា អ្វីដែរខ្ញុំផ្តល់អោយគាត់គឺ ភាពទុកចិត្ត ទំនួលខុសត្រូវ ការច្បាស់លាស់ ការពារ ថែរក្សា យកចិត្តទុកដាក់ ព្រួយបារម្ភ និងលើកទឹកចិត្តដល់គាត់។
  • គេសួរគាត់ថា បើខ្ញុំគ្មានលុយអោយគាត់ តើគាត់មានក្តីសុខអត់?+ គាត់ឆ្លើយថាក្តីសុខរបស់គាត់ មិនមែនជាលុយ ហើយមិនមែនជា សម្ភារៈនិយមនោះទេ អ្វីដែលគាត់ត្រូវការ គឺមនុស្សស្រីម្នាក់ដែល អាច ទទួលយកបានអ្វីៗគ្រប់យ៉ាងរបស់គាត់ នឹងព្រមដើររួមផ្លូវជាមួយគាត់ ទោះមានឧបសគ្គអ្វីក៏ដោយគឺមិនរួញរា »។ អរគុណសម្រាប់ផ្តល់ភាពកក់ក្តៅ។
    ដោយឡែកអ្វីកាន់តែពិសេសថែមទៀតនោះ កាលពីអំឡុងបុណ្យចូលឆ្នាំចិនកាលពីពេលថ្មីនេះ អ៊ីវ៉ា ក៏បានបើកបង្ហាញពីការទទួលបានកាដូទឹកប្រាក់ចំនួន១ម៉ឺនដុល្លារពីបុរសរូបនេះផងដែរ។

សកម្មភាពទាំងអស់នេះគេហាក់កាន់តែជឿជាក់ថា បុរសខាងលើគឺពិតជាគូស្នេហ៍របស់ អ៊ីវ៉ា យ៉ាងពិតប្រាកដ បើទោះបីជាអ្នកទាំងពីរមិនទាន់បង្ហាញពីទំនាក់ទំនងមួយនេះអោយបានច្បាស់លាស់ជាសាធារណះក៏ដោយ។
បើទោះបីជាមិនធ្លាប់បើកបង្ហាញពីទំនាក់ទំនងស្នេហាជាមួយបុរសណាម្នាក់នៅឡើយពីតារាចម្រៀងក្នុងផលិតកម្មសាន់ដេនាង អ៊ីវ៉ា ក៏ធ្លាប់លើកឡើងថា នាងអាចនឹងយកគ្រួសារនៅក្នុងឆ្នាំ២០២៣នេះតាមការចង់បានពីឪពុករបស់នាង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×