មិនថាប្រទេសណាទេ ក្មេងគឺជាមុខសញ្ញាត្រូវបានការពារជាអាទិភាពដោយហេតុពួកគេ ពុំទាន់មានកម្លាំងតតាំងការពារខ្លួន។ ប៉ុន្តែជាមួយស្ត្រីជាម្តាយនិយមសប្បាយៗរូបនេះ បានធ្វើឲ្យកូនតូចអាយុ ៣ខែ របស់ខ្លួន បានស្លាប់យ៉ាងអាណោចអធ័ម ។
ហេតុការណ៍ដ៏សែនខ្លោចផ្សានេះកើតឡើងនៅ Johannesburg រដ្ឋធានីអាហ្វ្រិកខាងត្បូង ខណៈពេលដែលទារិកាវ័យ ៣ខែម្នាក់ ត្រូវហ្វូងកណ្តុរធំកកេរស៊ីសាច់ ខណៈពេលម្តាយវារវល់ទៅជប់លៀងទុកវានៅផ្ទះតែម្នាក់ឯង។
រឿងរ៉ាវបានកើតឡើងក្រោយពេលស្ត្រីជាម្តាយអាយុ ២៦ឆ្នាំ ពុំត្រូវបានបង្ហាញអត្តសញ្ញាណបានវិលត្រឡប់មកផ្ទះវិញ ក្រោយពីទៅចូលរួមពិធីជប់លៀងរាំរែក ក៏ឃើញទិដ្ឋភាពដ៏សែនខ្លោចផ្សានៅលើគ្រែ ។ ពេលឮសម្រែកស្រែកខ្លាំងៗរបស់ស្ត្រីជាម្តាយរូបនេះ អ្នកជិតខាងនាំគ្នារត់មក ហើយអ្វីដែលពួកគេឃើញគឺពិតជាគួរឲ្យតក់ស្លុតណាស់ ។ អ្នកជិតខាងម្នាក់បានពណ៌នាថា ៖ ទារិកានេះ បានស្លាប់យ៉ាងអាណោចអធ័មបំផុត អណ្តាត ភ្នែក និងម្រាមដៃរបស់វា បាបត្រូវពួកកណ្តុរខាំទាញស៊ីទាំងរស់… ហើយក្រៅពីអ្វីដែលមិនបានឃើញនោះ ផ្នែករាងកាយដែលនៅសល់ក៏ត្រូវខាំហែកឡើងខ្ទេចរបស់ធ្មេញពួកកណ្តុរនេះ ។ ពួកគេនិយាយថា ៖ “នាងនេះមិនសក្តិសមនឹងធ្វើម្តាយគេទេ វាសមតែដេកឲ្យពុកឆ្អឹងក្នុងគុក” ។
តាមប្រជាជននៅទីនោះឲ្យដឹងថា នារីរូបនេះតែងព្រងើយកន្តើយ ហើយចូលចិត្តដើរស៊ីចុករាំលេងសប្បាយ ។ សំណាងល្អដែលថ្ងៃនោះ ជាលើកដំបូងដែលនាងបានយកកូនភ្លោះប្រុសជាមួយទារិការងគ្រោះទៅតាម ពុំនោះសោតច្បាស់ជាវាសនាក្មេងនោះមិនខុសពីបងប្អូនស្រីវាទេ ។
តាមប្រជាជននៅតំបន់នោះឲ្យដឹងថា ទីនេះមានកណ្តុរធំៗប៉ុនឆ្មាឯណោះ ពេលពួកវាឃ្លានវាពិតសាហាវណាស់ ហើយមិនខ្លាចនឹងវាយលុករួមទាំងមនុស្សធំទៀតផង ។
ស្ត្រីជាម្តាយវ័យ ២៦ឆ្នាំ រូបនេះបានត្រូវប៉ូលិសចាប់ឃុំខ្លួន ពីបទខ្វះការទទួលខុសត្រូវមើលថែក្មេង ។ ហើយស្ត្រីជាម្តាយក៏សារភាពខ្លួនឯងថា កូនរបស់ខ្លួនបានស្លាប់ព្រោះតែកណ្តុរខាំហើយស៊ីសាច់ ។
ពួកកណ្តុរធំៗនៅអាហ្វ្រិកខាងត្បូង ពិតជាសាហាវ ហើយមានទំហំធំៗណាស់ ៕ សូយន