Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅ​វៀតណាម កំពុង​ភ្ញាក់ផ្អើល ជនបរទេស៣នាក់ សុំ​លុយ​តាមផ្លូ​វ និង​ផ្សារ សរសេរ​លើ​ក្រដាសកាតុង​បែបនេះ​ថា…

spot_img

ថ្មីៗនេះ បុរសបរទេស ៣ នាក់ កាន់ក្រដាសកាតុងធ្វើសរសេរជាភាសាវៀតណាម ឈរនៅកណ្តាលផ្សារមួយកន្លែង ស្ថិតក្នុងកោះ Phu Quoc (ខេត្ត Kien Giang) ដើម្បីសុំលុយពីអ្នកធ្វើដំណើរ ធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល។

ជាក់ស្តែង នារសៀលថ្ងៃទី២៨ ខែមករា មនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅកាច់ជ្រុងផ្សារមួយនៅផ្លូវ Ngo Quyen សង្កាត់ Duong Dong ទីក្រុង Phu Quoc ដើម្បីឲ្យលុយ និងថតរូបបុរសបរទេស ៣ នាក់ កាន់ផ្លាកសញ្ញាសុំលុយ។

នៅលើក្រដាសកាតុងធ្វើកេសរបស់ជនបរទេសទាំង ៣ នាក់នេះ បានសរសេរជាភាសាវៀតណាមថា «ជំរាបសួរ យើងមកពីប្រទេសរុស្ស៊ី យើងបានធ្វើដំណើរដោយគ្មានប្រាក់អស់រយៈពេល ៥ ឆ្នាំ មកហើយ។ សូមគាំទ្រការធ្វើដំណើររបស់យើង សូមអរគុណ»។

ជុំវិញករណីនេះ នៅថ្ងៃទី ២៩ ខែមករា លោក Pham Van Nghiep អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Phu Quoc (ខេត្ត Kien Giang) បានឲ្យដឹងថា អាជ្ញាធរកំពុងផ្ទៀងផ្ទាត់មូលហេតុដែលភ្ញៀវបរទេសចំនួន ៣ នាក់ សុំលុយពីអ្នកដំណើរឆ្លងកាត់នៅ Phu Quoc។

លោក Pham Van ក៏បានបញ្ជាក់ថា៖ ក្រោយទទួលបានព័ត៌មាននេះ យើងបានបញ្ជូនកម្លាំងជំនាញចុះទៅស្រាវជ្រាវ និងលើកទឹកចិត្តអ្នកទាំងនេះ កុំឲ្យកាន់ស្លាកសញ្ញាសុំលុយបែបនេះទៀត ព្រោះនេះជារូបភាពមិនល្អនៅក្នុងទីក្រុងទេសចរណ៍។ បច្ចុប្បន្ន គណៈកម្មាធិការប្រជាជនក្រុងបានចាត់ឱ្យភ្នាក់ងារជំនាញរក​មូលហេតុ​នេះ ព្រោះ​ធ្លាប់​មាន​ករណី​ស្រដៀង​គ្នា​នេះ​ជា​ច្រើន​លើកមកហើយ ដោយមានជនបរទេសដទៃទៀត ក៏បានកាន់ក្រដាសកាតុងធ្វើកេសសរសេរជាភាសាវៀតណាម ជាមួយនឹងខ្លឹមសារថា «ខ្ញុំត្រូវការជំនួយ លុយទិញអាហារ លុយត្រឡប់ទៅផ្ទះវិញ…»

សូមបញ្ជាក់ថា នៅទីក្រុងភ្នំពេញ ក៏សង្កេតឃើញជារឿយៗ មានករណីជនបរទេសប្រុសស្រីមួយចំនួន លេចមុខនៅតាមស្តុប លើកក្រដាសកាតុង សរសេរសុំលុយដូចគ្នានេះផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×