Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ ៦វិធី ទប់ទល់នឹង “គូស្នេហ៍ប៉ិនមួម៉ៅ ឆេវឆាវ អាត្មានិយម” សម្រាប់កំលោះ-ក្រមុំគ្រប់រូប

spot_img

កំលោះ-ក្រមុំជាច្រើននាក់ ប្រហែលជាធ្លាប់ ឬកំពុងជួបនឹងបញ្ហាដែលគូស្នេហ៍ពូកែខឹងមួម៉ៅ ឬឆាប់ឆេវឆាវ អាត្មានិយម និងថែមទាំងស្រែកគំហកកំហែងគ្រប់ពេលវេលា ឈ្លោះគ្នាពេលណា សឹងតែបែកផ្ទះរាល់តែលើកខ្លះៗមកហើយមិនខាន។ ដូច្នេះថ្ងៃនេះ យុវវ័យ និងស្នេហា មានវិធី ៦យ៉ាង សម្រាប់ទប់ទល់នឹងគូស្នេហ៍ដែលប៉ិនមួម៉ៅ និងអាត្មានិយម មកជម្រាបជូន ដើម្បីឱ្យកំលោះ-ក្រមុំយើងទាំងឡាយ បាននាំយកទៅប្រើ សម្រាប់បង្ក្រាបអារម្មណ៍គូស្នេហ៍សាក-លមើល ដូចតទៅ…

១- យល់ដឹងពីចរិតនិស្ស័យពិតប្រាកដរបស់គេ
ការរៀនយល់ដឹងពីកំហឹងរបស់គូស្នេហ៍នេះ មិនមែនជារឿងពិបាកឡើយ។ មនុស្សយើងតែងតែមានចរិតនិស្ស័យខុសប្លែកពីគ្នា ការដែលគេជាមនុស្សប៉ិនមួម៉ៅក្ដៅក្រហាយ អាចបណ្ដាលមកពីការដែលគេធ្លាប់មានរឿងរ៉ាវអ្វីម្យ៉ាងកាលពីអតីតកាល ដែលបើសិនជាយើងបានសិក្សាយល់ដឹងពីចរិតនិស្ស័យពិតប្រាកដរបស់គូស្នេហ៍ហើយនោះ អាចនឹងធ្វើឱ្យអារម្មណ៍មិនល្អរបស់យើង ដែលមានចំពោះគេ ថយចុះ តិចជាងមុនបាន។

២- ធ្វើជាមនុស្សដែលចិត្តត្រជាក់
បើម្នាក់ចិត្តក្ដៅ ត្រូវតែមានម្នាក់ទៀតចិត្តត្រជាក់ ព្រោះបើសិនជាក្ដៅទាំង ២នាក់ នឹងច្បាស់ជារឹតតែធ្វើឱ្យកើតមានការប៉ះមាត់ប៉ះកគ្នា ហើយបញ្ហានឹងរឹតតែរីកធំឡើងទៅទៀត ប្រៀបដូចភ្លើងដែលប៉ះនឹងប្រេងដូច្នោះដែរ។ ដូច្នេះមិនថា អ្នកមានអារម្មណ៍មិនល្អប៉ុនណាក៏ដោយ ក៏គួរតែគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានដែរ ព្រោះទង្វើនេះហើយ ដែលនឹងធ្វើឱ្យ អ្នកអាចចិត្តត្រជាក់ទៅវិញបានខ្លះមិនខាន។

៣- ទទួលស្ដាប់ពីអ្វីដែលគេនិយាយ
មូលហេតុដែលធ្វើឱ្យគេមានអារម្មណ៍កាន់តែមួម៉ៅក្ដៅក្រហាយ អាចបណ្ដាលមកពីការដែលអ្នកមិនព្រមទទួលស្ដាប់អ្វីដែលគេនិយាយ ដូច្នេះហើយការនៅស្ងៀម រង់ចាំស្ដាប់ គឺជាវិធីដ៏ល្អបំផុតមួយក្នុងការសម្រួលអារម្មណ៍របស់គូស្នេហ៍ឱ្យធូរស្រាលទៅវិញបាន និងថែមទាំងទទួលបានទិន្នន័យ ដើម្បីស្វែងរកដើមហេតុនៃអារម្មណ៍ក្ដៅក្រហាយរបស់គេបានទៀតផង។

៤- មិនប្រើពាក្យសម្ដីវាយប្រហារផ្លូវចិត្តគ្នា
បើសិនអ្នកស្រែកជេរបញ្ចោរ ឬប្រកែកតវ៉ាគ្នា នឹងរឹតតែធ្វើឱ្យគេកាន់តែក្ដៅក្រហាយ និងខឹងសម្បាខ្លាំងឡើងទៅទៀត ដូច្នេះគួរចៀសវាងការប្រើពាក្យពេចន៍អាក្រក់ៗ ឬការនិយាយស្ដីខ្លាំងៗដាក់គ្នា។ បើអ្នកនិយាយដោយពាក្យសម្ដីដែលល្អៗ និងស្ងាត់ៗ នឹងរឹតតែឆាប់ធ្វើឱ្យគេមានអារម្មណ៍ល្អខ្លាំងឡើងវិញតាមនោះដែរ។

៥- ទទួលស្គាល់កំហុស បើសិនយើងធ្វើខុស
នៅពេលអ្នកធ្វើខុស ក៏សូមត្រឹមតែទទួលស្គាល់កំហុស និងសូមទោសប៉ុណ្ណោះ ព្រោះការដែលអ្នកធ្វើខុស ហើយសូមទោសនេះ មិនមែនជារឿងដែលគួរឱ្យខ្មាស់អៀនឡើយ តែវាជារឿងងាយៗ ដែលនឹងធ្វើឱ្យគូស្នេហ៍របស់អ្នក មានអារម្មណ៍ត្រជាក់ទៅវិញ ហើយស្ថានការណ៍ក៏នឹងល្អប្រសើរឡើងវិញដែរ។

៦- ទុកពេលឱ្យសម្រួលអារម្មណ៍
អ្នកមិនគួរទៅដាក់សម្ពាធគេ ឱ្យឈប់ខឹងមួម៉ៅភ្លាមៗឡើយ ព្រោះវិធីបែបនេះ នឹងរឹតតែធ្វើឱ្យគេមានអារម្មណ៍ក្ដៅគគុកឡើង។ អ្នកគួរទុកពេលឱ្យគេបានស្ងប់សតិអារម្មណ៍ នៅតែម្នាក់ឯងមួយស្របក់។ ពេលចាប់ផ្ដើមមានអារម្មណ៍ល្អឡើងវិញហើយ សឹមចូលទៅនិយាយជាមួយគេយ៉ាងមានហេតុផល ទើបប្រសើរជាង៕

spot_img
×