Saturday, January 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្យ៉ាង​ដែរ​ដែល​សិស្ស​ទៅ​ប្រលង​បាន​ត្រូវ​អ៊ិន​ធើ​ណេត​ទូទាំងប្រទេស​បាន​ត្រូវ​កាត់ផ្តាច់ ដើម្បី​ទប់ទល់​នឹង​ការកេងបន្លំ​

​​ប្រទេស​អាល់​ហ្សេ​រី បាន​តម្រូវ​ឲ្យ​សេវា​អ៊ិន​ធឺ​ណេត​លើ​ផ្ទៃដី ត្រូវ​កាត់ផ្តាច់​ទាំងស្រុង​រយៈពេល​១​ម៉ោង ពេល​ដែល​ការប្រឡង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី ២០-២៥ ខែមិថុនា ។ មជ្ឈដ្ឋាន​អប់រំ​របស់​ប្រទេស​នេះ​ឲ្យដឹងថា កម្មវិធី​កាត់​ផ្តាច់​អ៊ិន​ធើ​ណេត​ប្រមាណ ១១​លើក ត្រូវបាន​ដាក់​ចេញ​ឲ្យ​អនុវត្ត ។ ព្រោះ​មុន​នោះ​កាលពី​ឆ្នាំ ២០១៦ វិញ្ញា​ប្រលងបាន​ត្រូវ​បែកធ្លាយ​តាម​បណ្តាញ​អ៊ិន​ធឺ​ណេត ហើយ​ចូល​ដល់​ឆ្នាំ ២០១៧ ដោយសារ​វិធានការ​ចំពោះ​ប្រព័ន្ធ​អ៊ិន​ធើ​ណេត​ពុំ​មាន​ភាព​ដាច់ស្រេច តឹងរ៉ឹង​ធ្វើឲ្យ​វិញ្ញាសារ​បន្ត​បែកធ្លាយ​ទៀត ។​

​អាល់​ហ្សេ​រី សម្រេច​បិទ​សេវា​អ៊ិន​ធឺ​ណេ​តចោល ដើម្បី​ធានា​យុត្តិធម៌​នៃ​ការប្រលង រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ប្រទេស​នេះ Nouria Bengharit បាន​ប្រាប់​ទៅ​សារព័ត៌មាន​ថា ថ្វី​ត្បិត​ជម្រើស​នេះ​ធ្វើឲ្យ​មាន​ផលប៉ះពាល់​ក្តី ប៉ុន្តែ​នេះ​ជា​ជម្រើស​ទប់ស្កាត់​មិន​ឲ្យ​វិញ្ញាសារ​ប្រឡង​ធ្លាយ​ចេញ​មក​ក្រៅ ជាហេតុ​នាំ​ឲ្យ​លទ្ធផល​ប្រលង​មិន​យុត្តិធម៌ ។​

​ក្រៅពីនោះ​នៅ​កន្លែង​ប្រលង គេ​បាន​ដាក់​ឧបករណ៍​ត្រួតពិនិត្យ​លោហធាតុ ហើយ​តម្រូវឲ្យ​មនុស្ស​ទាំងឡា​យ​ដែល​ចេញចូល​នៅ​ទីនោះ​ត្រូវ​ទទួល​ការត្រួតពិនិត្យ​ដោយ​ពុំ​លើកលែង ៕

​វិធី​ប្រឆាំង​ពេល​បន្លែបន្លំ​ការប្រលង​នៅ​ថៃ ។​

×