ប៉ូលិសម្នាក់ដែលធ្វើឫកជាដេកងក់ ដើម្បីឆ្លៀតឱកាសលូកលាន់ស្ត្រីម្នាក់នៅក្បែរនោះ បានត្រូវមួយកំផ្លៀងឡើងបែកអំពិលអំពែក ។
បុរសជាប៉ូលិសធ្វើជាដេក ហើយលូកលាន់នារីម្នាក់បានត្រូវមួយកំផ្លៀងយ៉ាងដំណំ ។
នៅថ្ងៃទី ២៤ ខែមិថុនា ម្សិលម៉ិញនេះកាសែត Daily Mail បានបង្ហោះផ្សាយខ្សែវីដេអូបង្ហាញឲ្យឃើញនូវទិដ្ឋភាពកម្រមាន និងគួរឲ្យអស់សំណើចកើតឡើងនៅឥណ្ឌា ។ តាមនោះភ្នាក់ម្នាក់ឈ្មោះ Rajesh Jahangir បានធ្វើជាដេកងក់ ខណៈពេលយកដៃឆ្វេងទៅលូករាវនារីដែលអង្គុយក្បែរ ។
សំណាងអាក្រក់ គ្រាដែលបុរសម្នាក់ផ្សេងទៀតបានសំឡឹងឃើញទង្វើទាំងអស់នោះ ហើយក៏យារដៃទះមួយកំផ្លៀងយ៉ាងខ្លាំង ធ្វើឲ្យប៉ូលិសដែលរពិសដៃឡើងបែកអំពិលអំពែកក្នុងភ្នែក ៕ ចន្ទ្រា