ប្រិយមិត្តជាច្រើនបានទទួលជ្រាបរួចមកហើយ ទាក់ទងករណីឃាតកម្ម ទៅលើស្រ្តីរូបស្រស់ស្អាតឈ្មោះ អ៊ឹង ជុងហ្គិច ជាថៅកែកុងស៊ី (ទទួលបញ្ចាំ) នៅកាស៊ីណូ ណាហ្គាលវើលទី១ ដែលត្រូវបានជនមិនស្គាល់មុខអារ.ក និងចាក់សម្លាប់ជាច្រើនកាំបិត ស្លាប់យ៉ាងអាណោចអាធម នៅក្នុងបន្ទប់ទឹកជាន់ទី១ កាលពីវេលាម៉ោងជាង ១០ យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង ៦០ ម៉ឺនដុល្លារអាមេរិក ដោយសុវត្តិភាព។
តែដោយឡែក ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើល និងរំជួលចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញវីដេអូគ្រូស្រីម្នាក់ បានបង្ហាញដោយអះអាងថា សពស្រ្តីរងគ្រោះបានចូលសណ្ឋិតកូនស្រីរបស់ខ្លួន បានបង្ហាញនូវកាយវិការខឹងសម្បារយ៉ាងខ្លាំង ចំពោះឃាតករ ដែលសម្លាប់រូបនាង និងកាយវិការនឹករលឹកដល់គ្រួសារ និងជាពិសេសផ្តាំផ្ញើទៅកាន់អតីតស្វាមី ដែលគេស្គាល់ថាជាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម ឲ្យជូនមើលថែកូនប្រុសស្រីទាំង៣នាក់ផង។
ទោះជាយ៉ាងណា ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើន បានសម្តែងការហួសចិត្តទៅវិញ ដោយម្នាក់ៗចោទប្រកាន់ថា គ្រូបោកដើម្បីទទួលបានការចាប់អារម្មណ៍ ព្រោះថាខ្មោចដែលបានស្លាប់ទៅហើយ គឺគ្មានវិញាណឯណា អាចមកចូលសណ្ឋិតក្នុងខ្លួនមនុស្សបានទេ គឺមានតែពពួកអមនុស្ស ដែលគ្រូចិញ្ចឹមបញ្ជាឲ្យធ្វើប៉ុណ្ណោះ។
ក្នុងនោះ អ្នកដែលបានដឹងច្បាស់ពីអប៉ីជំនឿ ក៏បានពន្យល់ឲ្យដឹងថា «យោងទៅតាមជំនឿអរូបី វាពិតជាមានមែន ប៉ុន្តែមិនមែនជាខ្មោចដែលស្លាប់ចូលទេ (ខ្មោចស្លាប់ហើយ គឺបដិសន្ធិភ្លាម) តែអ្នកដែលចូលនោះ គឺពួកអមនុស្ស ដែលរស់នៅជាមួយយើងរាល់ថ្ងៃ វាដឹងរឿងយើងហើយក៏ចូល និយាយនៅអ្វីដែលវាបានដឹង។ ការចូលរូបយើងបាននេះ មូលហេតុដោយសារផ្លូវចិត្តយើងខ្សោយ យើងពូកែបន់ស្រន់ខ្មោចអ្នកតា (ការសែន) ទើបយើងទៅជារស់ក្រោមឥទ្ធិពលវា។ យោងតាមកាលៈទេសៈ គឺដោយសារតែគ្រូដាក់ថ្នាំសណ្ដំ ទើបនិយាយតាមបញ្ជា (តាមសំឡេងអ្នកក្រៅ) ឬនិយាយតាមយើងប្រាប់ (បើមែនគឺគ្រូនេះបាបធ្ងន់ណាស់ ម្ដាយគ្នាស្លាប់ហើយ មកធ្វើបាបគ្នាទៀត)។
ជាក់ស្តែង មហាជនក៏បានដាក់ជាសំណួរចំៗថា បើគ្រូពូកែចឹង ម៉េចមិនសួរនាំខ្មោចថា តើអ្នកណាខ្លះជាឃាតករសម្លាប់នាង ហើយនាំប៉ូលិសឲ្យទៅចាប់ឃាតករផងទៅ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






