Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាស នីតា បង្ហាញវីឡាតម្លៃរាប់ម៉ឺនដុល្លារ ក្រោយជោគជ័យក្នុងអាជីពសិល្ប:

spot_img

ភ្នំពេញ ៖ បេក្ខភាពនៃកម្មវិធីប្រឡងចម្រៀង Cambodian Idol នាង មាស នីតា បានធ្វើអោយមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងរូបនេះបង្ហាញផ្ទះវីឡាផ្ទាល់ខ្លួនដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្រោយជោគជ័យលើអាជីពសិល្បៈត្រឹមមួយរយៈពេលចុងក្រោយនេះ។

ជាមួយនឹងការបង្ហោះរូបភាពផ្ទះវីឡា អមជាមួយនឹងរថយន្តប្រើប្រាស់ផ្ទាល់ខ្លួននៅលើគណនេយ្យហ្វេសប៊ុកតារាចម្រៀង មាស នីតា បានភ្ជាប់ជាមួយនឹងសារជាភាសាអង់គ្លេសយ៉ាងខ្លីថា See you មានន័យជួយគ្នាឆាប់ៗ។
ការបង្ហាញភាពហ៊ឺហារតាមរយៈផ្ទះវីឡាផ្ទាល់ខ្លួនដែលត្រៀមចូលរស់នៅក្នុងពេលឆាប់ៗពី មាស នីតា នាពេលនេះបានធ្វើឲ្យទស្សនិក ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការអបអរសាទរ ក្នុងពេលដែលនាងទទួលបានសម្រេចក្តីស្រមៃ និងទទួលភាពជោគជ័យ។

គួរបញ្ជាក់ថា មុនពេលឈានជើងចូលប្រឡងចម្រៀងក្នុងកម្មវិធីខាងលើ មាស នីតា ត្រឹមជួលបន្ទប់ស្នាក់នៅប៉ុណ្ណោះ បន្ទាប់ពីរសាត់អណ្តែតពីស្រុកកំណើតនាខេត្តកណ្តាល។

ចាប់តាំងពីជាប់ក្នុងបេក្ខជនចុងក្រោយនៃវគ្គផ្តាច់ព្រ័ត នៃកម្មវិធីប្រឡងលំដាប់ពិភពលោកនេះ មាស នីតា ត្រូវបានផលិតកម្មហង្សមាស ផ្តល់ឱកាសចូលច្រៀងក្នុងផលិតកម្ម និងចេញច្រៀងតាមឆាកតន្ត្រីនានាជាបន្តបន្ទាប់។
ជោគជ័យនេះបានធ្វើឲ្យជីវភាពរបស់ មាស នីតា ប្រែប្រួលខ្លាំង ដោយនាងមានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួន ហើយពិសេសនោះ នាងនឹងត្រៀមឡើងនៅផ្ទះវីឡាដែលមានតម្លៃរាប់ម៉ឺនដុល្លារ ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×