ពិតជារឿងដ៏ភ្ញាក់ផ្អើលខ្លាំង សឹងរកថ្លែងពុំចេញនោះទេ ក្រោយពីបានឃើញទិដ្ឋភាពក្នុងបន្ទប់ស្នាក់នៅរបស់នារីម្នាក់ ពោរពេញដោយគំនរសំរាម ដែលធ្វើឲ្យម្ចាស់ផ្ទះជួល បានត្រឹមហួសចិត្តខ្លាំង ដោយពួកគាត់មិននឹកស្មានថា ចរិយាសម្បត្តិមាយាទរបស់នាង ធ្លាក់ដល់កម្រិតហ្នឹងសោះ។
តាមរយៈវីដេអូ ដែលម្ចាស់ផ្ទះថត បានបង្ហាញឲ្យឃើញសំរាម ត្រូវបានរាយប៉ាយពាសពេញក្នុងបន្ទប់ទាំងមូល ក្នុងនោះសូម្បីតែលើគ្រែដេក សុទ្ធតែសំរាម ដោយមិនដឹងថាដេកយ៉ាងម៉េចនោះទេ។ អ្វីដែលម្ចាស់ផ្ទះហួសចិត្តខ្លាំងទៀតនោះ គឺត្រង់ថា យកសំឡីអនាម័យដែលប្រើប្រាស់រួច ទៅដាក់គរទុកក្នុងទូ ដែលឃើញហើយពិតគួរឲ្យខ្ពើមរអើមខ្លាំងតែម្តង។
នេះបើតាមគណនីហ្វេសប៊ុកឈ្មោះ ភ័ណ្ឌ ស្រលាញ់ សាណា បានបង្ហោះវីដេអូជាក់ស្តែង ភ្ជាប់សាររៀបរាប់ទាំងហួសចិត្តថា៖ «ស្រីម្នាក់ជួលផ្ទះគេនៅម្នាក់ឯង ប្រហែលជានាងគ្មានពេលទំនេររៀបចំទេមើលទៅ បានបន្ទប់មួយហ្នឹងក្លាយទៅជាកន្លែងចោលសំរាមទៅវិញ….ខ្ញុំឆ្ងល់នាងដេកយ៉ាងម៉េច បើមើលទៅរកកន្លែងស្អាតមិនឃើញផងហ្នឹង ចប់ អ្នកណាបាននាងធ្វើប្រពន្ធហ្នឹង ពិតជាសំណាងអស់មួយជីវិត មើល VDO ទៅដឹងហើយនៅស្រុកយើងទេមិនមែនស្រុកគេទេបាទ………»។
ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានបង្ហាញអារម្មណ៍ខ្ពើមជំនួសម្ចាស់ផ្ទះ ហើយក្នុងនោះ ស្រីស្អាតម្នាក់ដែលក៏ស្នាក់នៅបន្ទប់ជួលដែរ បានឲ្យដឹងថា៖ «ខ្ញុំនៅបន្ទប់ជួលដែរ តែសូម្បីតែពីងពាងរុំពិដានតែបន្តិចមិនបានផង… កុំគិតថាផ្ទះគេផ្ទះយើងអី…សំខាន់យើងនៅកន្លែងណា កន្លែងហ្នឹងត្រូវតែស្អាតជានិច្ច»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









