Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់បើករថយន្តម៉ាកMazda លឿនជ្រុលទៅបុ.កម៉ូតូម៉ូតូបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

spot_img

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត បានបើករថយន្យម៉ាក Mazdaមួយគ្រឿងក្នុងល្បឿនលឿន ដល់ស្តុបផ្លូវបំបែកជាបួនមិនប្រយ័ត្នបានជ្រុលទៅបុកម៉ូតូ ចំពាក់កណ្តាលកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១១យប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ចំណុចក្បែរនឹងស្តុប៩២ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅមួយមួយគ្រឿង ពាក់ផ្លាកលេងមណ្ឌលគីរី 1A-1367ជិះតាមបណ្តោយផ្លូវ៩២ ក្រុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ខណៈពេលមកដល់ចំណុចកើតហេតុស្តុបផ្លូវបំបែកជាបួនបម្រុងនឹងបើកឆ្លងផ្លូវ គាប់ជួនស្រាប់តែមានរថយន្តបង្កម៉ាក Mazdaពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BA-1197បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងស្រ្តីម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនលឿន លុះមកដល់ចំណុចដែលកើតហេតុក៏បានជ្រុល ទៅបុ.កម៉ូតូឌ្រីមសង់ចំពាក់កណ្តាលយ៉ាងពេញទំហឹង រួចកិនពីលើអូសទៅមុខជាច្រើនម៉ែត្រ បណ្តាលអោយម្ចាស់ម៉ូតូដួលរងរបួសធ្ងន់ត្រូវ បានពលរដ្ឋជិតខាងទាក់ទង ទៅរថយន្តសាមុយមកដឹកយកទៅសង្ត្គោះបន្ទាន់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តត្រូវសមត្ថកិច្ចឃាត់បាន។

រោយកើតហេតុខាងលើដោយភាគីទាំងសងខាង មិនអាចសម្រួលគ្នាបានក៏សមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅខាងជំនាញចុះមកពិនិត្យ និងវាស់វែងយករថយន្តនិងម៉ូតូ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រង់ចាំឲ្យភាគីទាំងពីរសម្រួលគ្នានៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img