Monday, September 25, 2023

ប្រហែលមិនយូរទេ! ក្រោយ​ឈឺចាប់​ខ្លោចផ្សា អតីត​ស្វាមី​ស្រ្តី​រងគ្រោះ បង្ហាញ​ភិនភាគ​ជនសង្ស័​យ និង​ប្រកាស​ជូន​សារ​គុណ​នៅពេល​ចាប់បាន​ជន​នេះ

spot_img

ស្ដ្រី​រងគ្រោះឈ្មោះ អ៊ឹង ជុងហ្គិច ជា​កុងស៊ី ​(​ទទួល​ប​ញ្ជាំ​) ក្នុង​នៅកាស៊ី​ណូ​ណាហ្គា​ល​វើ​ល​ទី​១ ត្រូវបាន​ជន​មិន​ស្គាល់មុខប្លន់សម្លាប់យកទ្រព្យសម្បត្តិ ប្រមាណ​ជាង ៦០ ​ម៉ឺន​ដុល្លារ ដោយអារ.ក និង​ចាក់​សម្លាប់​ជាច្រើន​កាំបិត បណ្តាលឲ្យស្លាប់​យ៉ាងអាណោចអាធម នៅក្នុង​បន្ទប់ទឹកជាន់​ទី​១ កាលពី​វេលា​ម៉ោងជាង ១០ ​យប់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះជាយ៉ាងណា ក្រោយករណីអំពើឃាតកម្មប្លន់សម្លាប់ដ៏សាហាវនេះ បានកើតឡើង ជនសង្ស័យក៏ត្រូវបានកំណត់បានភិនភាគយ៉ាងច្បាស់ តាមរយៈកាមេរ៉ាសុវត្ថិភាព ហើយមកទល់ពេលនេះ ជនសង្ស័យរូបនេះបាននិងកំពុងគេចខ្លួនដោយសុវត្ថិភាពនៅឡើយ ខណៈសមត្ថកិច្ចក៏កំពុងដុតដៃដុតជើងតាមប្រមាញ់ផងដែរ។

គួរបញ្ជាក់ថា ស្រ្តីរងគ្រោះខាងលើ មានកូនប្រុសស្រីចំនួន ៣ នាក់ ហើយរូបនាងក៏ត្រូវបានដឹងថា បានបែកបាក់គ្នាជាមួយអតីតស្វាមីដែលគេស្គាល់ថាជាលោកឧត្តមសេនីយ៍ត្រី ចាន់ សួរ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម មានរយៈពេល ៦-៧ ឆ្នាំ មកហើយ។

អ្វីដែលកាន់តែគួរឲ្យសង្វេគចិត្តខ្លាំងនោះ គឺថ្មីៗនេះ គេក៏បានឃើញតាមរយៈវីដេអូ Live របស់គ្រូ ឆុង ស្រីណែត បានបង្ហាញលោក ចាន់ សួរ ជាអតីតស្វាមី បានទ្រហ៊ោយំស្ទើរសម្លាប់ខ្លួនតាម ខណៈវិញាណប្រពន្ធចូលសន្ឋិតកូនស្រីរបស់ខ្លួន ដោយផ្តាំផ្ញើជាពិសេសឲ្យជួយមើលថែកូនៗប្រុសស្រីទាំងបីនាក់ផង។

តែទន្ទឹមនឹងនេះផងដែរ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ អតីតស្វាមីស្រ្តីរងគ្រោះខាងលើ ក៏បានបង្ហោះប្រកាសជូនសារគុណដល់អ្នកផ្តល់ព័ត៌មានទីតាំងលាក់ខ្លួន ឬប្រទះឃើញជនសង្ស័យ យ៉ាងដូច្នេះថា៖ «នេះជាលើកទី១ហើយជាការឈឺចាប់បំផុតសម្រាប់ជីវិតខ្ញុំ​ ពេលនេះសមត្ថិកិច្ចក៏បានខំដុតដៃដុតជើងដែរ ដើម្បីតាមចាប់ឃាតករមកផ្ដន្ទាទោសតាមច្បាប់ដែរ​ ដោយឡែកខ្ញុំសុំបងប្អូនប្រជាជនយើងបើសិនបានឃើញឃាតករក្នុងរូបនេះ សូមជួយផ្ដល់ពត៌មានដល់សមត្ថកិច្ចដែលនៅជិតបំផុត​ ឬផ្ដល់ព័ត៌មានមកដល់ខ្ញុំតាមរយៈលេខទូរស័ព្ទ​ 070666777 ខ្ញុំនឹងជូនសារគុណនៅពេលចាប់បានជននេះ មកទទួលទោសតាមច្បាប់។ សូមអូនទៅកាន់សុខគតិភពចុះ​ ការងារដែលសេសសល់ទុកអោយសមត្ថិកិច្ច និងច្បាប់ដោះស្រាយចុះ​ សូមព្រលឹងអូនកុំនៅវិលវ៉ុលទៀតអី! ខ្ញុំសូមអរគុណថ្នាក់ដឹកនាំ​ដែលបានយកចិត្តទុកដាក់​ និងជំរុញស្មារតីកងកំលាំងក្នុងការស្វែងរកយុត្តិធម៏អោយគ្រួសារខ្ញុំ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

+85571 614 000 5
Contact Us Telephone

spot_img