Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាជនសរសើរ ឌួង ហ្សូរីដា ធ្វើពិធីការិនីក្នុងកម្មវិធីប្រកួត Miss planet International 2023 បានល្អ ខណៈស្រីស្អាតហ្វីលីពីនជាប់មកុដ

spot_img

ភ្នំពេញ ៖ មានការចាប់អារម្មណ៍យ៉ាងច្រើន ខណ:ដែលគេបានឃើញពិធីការិនី លេចធ្លោ ឌួង ហ្សូរីដា បានចូលមកបំពេញតួនាទីជាពិធីការិនីក្នុងកម្មវិធីប្រកួត Miss planet international 2023 ដែលកម្ពុជាជាអ្នករៀបចំផ្ទាល់ ហើយបានបញ្ចប់ទៅកាលពីរាត្រី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣, វត្តមាន ឌួង ហ្សូរីដា ធ្វើឱ្យគេរំពឹងថា នាងនឹងសហការជាមួយសម្របសម្រួលចាមួយក្រុមការងារបានយ៉ាងរលូន ហើយក្លាយជាបទពិសោធន៍បន្តទៅរៀបចំការប្រកួតក្រោយៗទៀត។

ឌួង ហ្សូរីដា ក្រោយពេលកម្មវិធីប្រកួតចប់ បានបង្ហោះសារថា អ្វីដែលខ្ញុំសប្បាយចិត្តនោះ គឺខ្ញុំបានធ្វើការងារតបស្នងសងគុណប្រទេសកំណើតរបស់ខ្ញុំវិញ ដោយយកបេះដូង និងការបរិច្ចាគពេលវេលា សំលៀកបំពាក់ផ្ទាល់ខ្លួន ដើម្បីចូលរួមផ្សព្វផ្សាយ វប្បធ៌ម ទេសចរណ៍ និងបរិស្ថាន ពីប្រទេសកម្ពុជាឱ្យកូនខ្មែរជំនាន់ក្រោយបានយល់ដឹងពីវប្បធ៌ម ការចែករំលែក ជួយគ្នា និងគាំទ្រនូវអ្វីជាស្នាដៃកូនខ្មែរ, ព្រោះថា អ្នករៀបចំ និងបង្កើតឡើងនូវកម្មវិធី Miss Planet International នេះឡើង គឺជាជនជាតិខ្មែរ។

ជាមួយគ្នានេះ នាង ឌួង ហ្សូរីដា បានថ្លែងអំណរគុណដល់គណៈធិបតី ភ្ញៀវកិត្តយស និងក្រុមហ៊ុនចូលរួមឧបត្ថម្ភកម្មវិធី Miss Planet International 2023 ដែលបានចូលរួមបរិច្ចាគ ឧបត្ថម្ភជាបន្តបន្ទាប់មកលើកម្មវិធីតាមរយៈការអំពាវនាវរបស់អ្នករៀបចំកម្មវិធី និងតាមរយៈនាងខ្ញុំជាពិធីការិនី, ហើយសូមអរគុណនូវទឹកចិត្ត ហ្វេនៗ រាប់ពាន់នាក់ ទៅចូលរួមគាំទ្ររហូតដល់ចប់កម្មវិធី និងបានបរិច្ចាគថវិការសម្រាប់កម្មវិធីជាបន្តបន្ទាប់។

អ្វីដែលធ្វើអ្វីមានភាពអស្ចារ្យ និងរំភើបនោះ គឺហ្វេហ្សិនដែលអ្នកនាង ឌួង ហ្សូរីដា បានគ្រងបង្ហាញនៅរាត្រីប្រកួត Miss Planet International 2023 គឺជាបង្ហាញពីអត្តសញ្ញាណរបស់ខ្មែរ តាមរយៈការច្នៃប្រឌិតក្រឡាហូលរបស់ខ្មែរឱ្យមានរូបរាងជាព្យញ្ជនៈអក្សរខ្មែរ និងរំលេចពាក្យថា «អរគុណសន្តិភាព» ។ ស្នាដៃមួយនេះ អ្នកនាងមានគោលបំណងបង្ហាញឱ្យឃើញពីតម្លៃនៃការលើកស្ទួយអក្សរជាតិ វប្បធម៌ ទៅកាន់មហាជនចូលរួមទស្សនាដើម្បីងាកមកចាប់អារម្មណ៍ពីការរួមចំណែកអភិរក្សការប្រើប្រាស់ព្យញ្ជនៈអក្សរជាតិ។

សូមជម្រាបបន្ថែមថា កម្មវិធី Miss Planet International 2023 គឺបានរកឃើញម្ចាស់មកុដពិតប្រាកដ ដែលស័ក្ដិនឹងសមត្ថភាព រួមទាំងរូបសម្រស់ ស្រស់ស្អាតនោះ គឺកញ្ញា Maria Luisa Verel ដែលជាបវរកញ្ញាមកពីប្រទេសហ្វីលីពីន, ហើយបវរកញ្ញាកម្ពុជាយើង គឺកញ្ញា ពក ស្រីល័ក្ខ ទទួលបានតំណែងលំដាប់រងទី ៦ ឬThe 6 Runner-Up៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×