Friday, December 6, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សុខភាពយើង៖ អាការគ្រោះថ្នាក់ ៥យ៉ាង បណ្ដាលពីការ “រាក” ឬ “ហូរលាមក” ដែលគួរប្រញាប់ទៅមន្ទីរពេទ្យ

ធាតុអាកាសក្ដៅនៅក្នុងប្រទេសយើង ធ្វើឱ្យកើតសភាវពុលអាហារបានយ៉ាងងាយ ព្រោះអាហារច្រើនតែឆាប់ជូរផ្អូមលឿនជាងប្រក្រតី ដែលក្រៅពីបង្កឱ្យកើតអាការរាករូស បន្ទោបង់ចេញមករាវដូចទឹកញឹកញាប់ និងច្រើនដងហើយ យើងអាចនឹងកើតមានអាការផ្សេងៗទៀត ដែលជាគ្រោះថ្នាក់ដល់សុខភាព រហូតដល់ថ្នាក់អាចនឹងស្លាប់បានទៀតផង។
ដូច្នេះបើសិនកើតអាការរាករូសនៅពេលក្រោយ ចូរសង្កេតមើលអាការរបស់ខ្លួនឱ្យបានច្បាស់ថា តើមានអាការផ្សេងៗទៀតរួមជាមួយដែរឬទេ? បើមានត្រឹមតែ ១-២ចំណុចក៏ដោយ ចូរនឹកសង្ស័យថា ជាអាការពុលអាហារប្រភេទធ្ងន់ធ្ងរ អាចមានឆ្លងមេរោគចូលក្នុងប្រព័ន្ធរំលាយអាហារ ដែលត្រូវតែបានទទួលការសម្លាប់មេរោគយ៉ាងត្រឹមត្រូវពីលោកគ្រូពេទ្យ។

អាការគ្រោះថ្នាក់ ៥យ៉ាងបណ្ដាលពីការ “រាក” ឬ “ហូរលាមក” ដែលគួរប្រញាប់ទៅមន្ទីរពេទ្យ…

១-បន្ទោបង់ច្រើនដង ញឹកញាប់ខុសប្រក្រតី…អាចនឹងច្រើនជាង ៨-១០ដង រួមទាំងមានអាការក្អួតចង្អោរច្រើនទៀតផង។
២-រាកខ្លាំង និងមានអាការគ្រុនក្ដៅខ្លួនរួមជាមួយផង
៣-អង្គុយសំកុក គ្មានកម្លាំងកំហែង ទន់ល្វើយ ត្រជាក់ចុងដៃ-ចុងជើង
៤-ទឹកមូត្រមានពណ៌ដិតខ្លាំង នោមចេញមកតិច ឬមិនបត់ជើងតូចសោះលើសពី ៦ម៉ោង
៥-បើសិនជាក្មេងតូច អាចមានអាការស្ងួតបបូរមាត់ ភ្នែកខូងជ្រៅ យំបែបគ្មានទឹកភ្នែក។
បើឃើញមានអាការទាំង ៥យ៉ាង ដែលបានរៀបរាប់មកនេះ ចូរប្រញាប់ទៅកាន់មន្ទីរពេទ្យភ្លាម កុំបង្អង់យូរ។

អាហារដែលប្រឈមនឹងអាការរាករូស ហូរលាមក អាហារមានជិតពុល…

-អាហារស្ទើរឆៅស្ទើរឆ្អិន មិនបានឆ្លងកាត់ការកម្ដៅ ឬឆ្លងកាត់ការកម្ដៅមិនគ្រប់គ្រាន់
-អាហារដែលមានរសជាតិខ្លាំងៗ ដូចជា ហឹរខ្លាំង ជូរខ្លាំង ប្រៃខ្លាំង ជាដើម
-អាហារផ្អាប់ជ្រក់ និងអាហារកំប៉ុងដែលរកឃើញមានស្នាមក្រពិត លេចធ្លាយ ឬឡើងច្រែះនៅលើកំប៉ុង ជាដើម
-អាហារដែលផលិត ឬចម្អិនមិនបានស្អាតគ្រប់គ្រាន់ ដូចជា ប្រើជ្រុញហាន់សាច់មិនស្អាត រួមជាមួយបន្លែស្រុសហើយ
-អាហារលក់តាមចិញ្ចើមផ្លូវ ដែលមានរុយរោម
-អាហារចម្អិនទុកតាំងពីព្រឹក ដោយមិនមានការកម្ដៅឱ្យក្ដៅ កម្ដៅមិនក្ដៅល្អ ពេញ១ថ្ងៃ
-អាហារដែលមានខ្ទិះធ្វើជាគ្រឿងផ្សំ ហើយចម្អិនទុកចោលយូរច្រើនម៉ោង
-ទឹកកកដែលផលិតមិនមាន ឬមិនត្រូវតាមស្តង់ដា

វិធីមើលថែទាំខ្លួន ពេលកើតអាការរាករូស ហូរលាមក និងញ៉ាំអាហារមានជាតិពុល…

១-សង្កេតមើលអាការខ្លួនឯង បើសិនរាករូស ចុកពោះ តែមិនមានអាការរមូរពោះ ឬក្អួតចង្អោរទេនោះ ចូររង់ចាំមើលថា តើអាការរាករូសនោះ នឹងបាត់ទៅវិញដោយឯកឯងដែរឬទេ? បើសិនជាបាត់ទៅវិញម្ដងបន្តិចៗដោយឯកឯង ឬបន្ទោបង់លែងញឹកញាប់ហើយ ចូរញ៉ាំទឹករ៉ែ អូ-រ៉ា-លីត ឬ ORS ដើម្បីបំពេញជាតិទឹកដែលបាត់បង់ដោយសារការបន្ទោបង់ ការពារអាការខ្វះជាតិទឹក ហើយអាការនឹងល្អប្រសើរឡើងវិញជាបណ្ដើរៗដោយឯកឯងក្នុងរយៈពេល ៧២ម៉ោង។
២-តមអាហារប្រភេទទឹកដោះ ផ្លែឈើ អាហារដែលមានរសជាតិខ្លាំងៗ អាហារស្ទើរឆៅស្ទើរឆ្អិន និងអាហារផ្អាប់ជ្រក់។
៣-គេងសម្រាកឱ្យបានច្រើនឡើង ញ៉ាំទឹកឱ្យបានច្រើន ផ្អាកការធ្វើកិច្ចការងារធ្ងន់ៗ ដូចជាហាត់ប្រាណ និងការងារផ្ទះធ្ងន់ៗជាដើម៕

×