Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាន់តែហ៊ឺហារ! វ៉ាន់ ម៉ូនិច រំលេចជំនួញថ្មីជាសណ្ឋាគារតម្លៃលានដុល្លារ នៅខេត្តព្រះសីហនុ

spot_img

ភ្នំពេញ ៖ អតីតតារាសម្តែងនាង វ៉ាន់ ម៉ូនិច បានធ្វើឲ្យមហាជនកាន់តែស្ញប់ស្ញែងនូវជីវិតដ៏ស្តុកស្តម្ភរបស់នាងបន្ថែមទៀត បន្ទាប់ពីនាងទើបតែរំលេចនូវជំនួញថ្លៃជាសណ្ឋាគារថ្មី ដែលមានតម្លៃខ្ទង់លានដុល្លារកាលពីពេលថ្មីៗនេះ នាខេត្តព្រះសីហនុ។
វ៉ាន់ ម៉ូនិច បានបង្ហោះរូបភាពតាមបណ្តាញសង្គមពីការដាក់អោយដំណើរការនូវសណ្ឋាគារមួយកន្លែងនៅក្នុងខេត្តព្រះសីហនុ ដែលនោះគឺជាជំនួញថ្មីរបស់នាង និងស្វាមីដែលមានងារជាឧកញ៉ា។

អ្វីកាន់តែពិសេសថែមទៀតនោះសណ្ឋាគារថ្មីនេះក៏ត្រូវបានប្រសិតនាមជាឈ្មោះរបស់នាងថា ម៉ូនិច ផងដែរ ដែលនោះបង្ហាញថា អតីតតារាសម្តែងរូបនេះកាន់តែមានការយកចិត្តទុកដាក់ និងការស្រឡាញ់ពីស្វាមីយ៉ាងខ្លាំង។
សណ្ឋាគាររបស់ វ៉ាន់ ម៉ូនិច និងស្វាមីនាពេលនេះត្រូវបានគេប៉ាន់ប្រមាណថា កសាងឡើងក្នុងទំហ៊ុទឹកប្រាក់ខ្ទង់លានដុល្លារ ខណះពេលទីតាំងសណ្ឋាគារក៏ស្ថិតក្នុងតំបន់ដែលកំពុងមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ផងដែរ។

យ៉ាងណាការបើកបង្ហាញនូវជំនួញថ្មីដែលមានតម្លៃលានដុល្លារនាពេលនេះ រិតតែបង្ហាញអោយឃើញច្បាស់ពីសុភមង្គល កាន់តែខ្លាំងក្នុងរង្វង់គ្រួសាររបស់ វ៉ាន់ ម៉ូនិច។
ក្រោយពីភ្ជាប់ទំនាក់ទំនងស្នេហ៍ ជាមួយនឹងស្វាមីជាឧកញ៉ាអស់រយៈពេលប៉ុន្មានឆ្នាំមកនេះ អតីតតារាសម្តែងធ្មេញចំពើស វ៉ាន់ ម៉ូនិច បានប្រែក្លាយឈ្មោះជាតារាមួយរូបមកងារជាជំទាវ និងកំពុងរស់នៅលើគំនរទ្រព្យយ៉ាងស្តុកស្តម្ភ។

ជាធម្មតា វ៉ាន់ ម៉ូនិច តែងតែបង្ហោះសកម្មភាពពីការរស់នៅប្រចាំថ្ងៃរបស់នាងជាមួយគ្រួសារលើបណ្តាញសង្គមIG ជាបន្តបន្ទាប់ ក្រោយពីនាងបានចាកចេញពីវិថីសិល្បៈ។
វ៉ាន់ ម៉ូនិច បានបង្ហាញពីការរស់នៅយ៉ាងស៊ីវិល័យបែបសេដ្ឋីមួយរូបនៅក្នុងស្រុកខ្មែរតាមរយៈការប្រើប្រាស់សម្ភារៈ និងស៊េរីរថយន្តទំនើបៗទាន់សម័យដែលមានតម្លៃរាប់សិបម៉ឺនដុល្លារអាមេរិក។

ទាំងអស់នេះត្រូវបានទស្សនិកជន ជាពិសេសអ្នកសិល្បៈដូចគ្នាមួយចំនួនតែងលាន់មាត់ថា វ៉ាន់ ម៉ូនិច គឺជាតារាមួយរូបដែលមានសំណាងខ្ពស់ ដោយសារនាងមានស្វាមីជាឧកញ៉ាសំបូរទ្រព្យមួយរូប ហើយជាពិសេសនាងក៏ត្រូវបានស្វាមីថ្នាក់ថ្នមស្រឡាញ់ និងតែងតែបំពេញក្តីស្រមៃអោយរូបនាងជាបន្តបន្ទាប់ផងដែរ។
បច្ចុប្បន្ន វ៉ាន់ ម៉ូនិច និងស្វាមី បានទទួលចំណងដៃកូនប្រុស២រូបហើយ ក្នុងពេលដែលចំណងដៃកូននាពេលនេះ កាន់តែធ្វើឲ្យចំណងស្នេហ៍របស់ពួកគេកាន់តែរឹងមាំថែមមួយកម្រិតទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

spot_img
×