Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧ វិធីល្អៗ ដែលធ្វើឱ្យភរិយា កាន់តែស្រឡាញ់អ្នកខ្លាំងឡើង

spot_img

រស់នៅជាមួយគ្នាយូរៗទៅ ជួនកាលក៏មានធុញទ្រាន់គ្នាខ្លះទៅ ឈ្លោះគ្នាខ្លះទៅ ងង៉ក់ដាក់គ្នាខ្លះទៅ ជារឿងធម្មតាសម្រាប់ជីវិតគូ។ ថ្ងៃនេះសម្រាប់បុរសៗណា ដែលមិនដឹងថានឹងចាប់ផ្ដើមយ៉ាងណា ដើម្បីធ្វើឱ្យគូស្នេហ៍ ឬភរិយារបស់ខ្លួន ងាកមកស្រឡាញ់យើង ផ្អែមល្ហែមដូចកាលពីសម័យទាក់ទងគ្នាដំបូងៗនោះ “ស្នេហា និងសុភមង្គល” មានគន្លឹះល្អៗសម្រាប់រឿងនេះមកណែនាំ ធានាថា ក្នុងអំឡុងពេលតែ ៧ថ្ងៃប៉ុណ្ណោះ ភរិយារបស់អ្នក នឹងច្បាស់ជាស្រឡាញ់អ្នកខ្លាំងជាងមុនមិនខាន។

១- ចាំថ្ងៃសំខាន់ៗរបស់គូស្នេហ៍ ឬភរិយាឱ្យបាន
វាជារឿងតូចតាចនៅក្នុងគំនិតរបស់ស្វាមី តែអ្នកជឿទេថា វាគឺជារឿងធំខ្លាំងណាស់សម្រាប់កញ្ញាភរិយាយើង ព្រោះការចងចាំរឿងរ៉ាវតូចតាច ដូចជាថ្ងៃកំណើតរបស់នាង ថ្ងៃខួបអាពាហ៍ពិពាហ៍ ឬសូម្បីតែថ្ងៃខួបពេលចាប់កាន់ដៃគ្នាលើកដំបូង ទាំងអស់នេះ អ្នកនាងកញ្ញាៗទាំងឡាយ តែងផ្ដល់ភាពសំខាន់ ខ្លាំងជាងថ្ងៃចេញលេខឆ្នោតទៅទៀត។ ដូច្នេះ បើចង់ឱ្យភរិយា ស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ចូរកុំភ្លេចចងចាំថ្ងៃសំខាន់ៗទាំងអស់នោះឱ្យបាន ឬបើអ្នកណាចាំមិនអស់ យើងណែនាំឱ្យកត់ទុកនៅក្នុងស្មាតហ្វូត អូខេ?

២- មិនប្រើអារម្មណ៍ ឬកំហឹងដោះស្រាយបញ្ហា
ធ្មេញ និងអណ្ដាត នៅជិតគ្នា ទោះជាស្រឡាញ់គ្នាខ្លាំងប៉ុនណា យើងជឿថា វាគង់តែមានថ្ងៃណាមួយ ប៉ះទង្គិចគ្នាខ្លះមិនខាន តែមិនថារឿងរ៉ាវនោះតូច ឬធំប៉ុនណាក៏ដោយ អ្នកគួរប្រើសតិបញ្ញាក្នុងការដោះស្រាយ
ព្រោះថា បើអ្នកប្រើអារម្មណ៍ ឬកំហឹង កញ្ញាភរិយាទាំងឡាយ នឹងសម្លឹងមើលមកយើងថា ជាមនុស្សខ្វះភាពដឹងខុសត្រូវ និងមិនចេះគ្រប់គ្រងអារម្មណ៍ខ្លួនឯង។ យូរៗទៅ ភរិយារបស់អ្នក នឹងធុញទ្រាន់ និងអាចឈានឆ្ពោះទៅរកការលែងលះគ្នាបាននៅទីបំផុតទៀតផង។

៣-ផ្ដល់សេរីភាពដល់នាងខ្លះផង
ជួនកាលកញ្ញាៗភរិយាយើងទាំងឡាយ រៀបការមិនទាន់បានយូរប៉ុន្មានផង ក៏មានគភ៌។ ពេលវេលាដែលមានទាំងប៉ុន្មាន ក៏រលាយបាត់អស់ទៅជាមួយនឹងការចិញ្ចឹមមើលថែទាំកូន ដែលបន្ទុកនេះ អាចនិយាយបានថា ធ្ងន់ធ្ងរ និងហត់នឿយខ្លាំងបំផុត។ ដូច្នេះការឱ្យភរិយាបានសម្រាកលម្ហែក្នុងទីកន្លែងដែលនាងនិយមចូលចិត្ត ដូចជា នាំទៅដើរសបភិង ញ៉ាំអាហារក្នុងហាងដែលនាងចូលចិត្ត ឬផ្ដល់ពេលវេលាឱ្យនាងបានចេញទៅជប់លៀងសប្បាយជាមួយមិត្តភក្តិរបស់នាងខ្លះ ក៏អាចឆ្លើយតបនឹងអ្វី ដែលនាងត្រូវការបានដែរ។

4- សរសើរថា នាងស្អាត-តែងខ្លួនគួរឱ្យស្រឡាញ់ណាស់
យើងជឿថា បុរសជាច្រើន ពេលចាប់ផ្ដើមទាក់ទងនារីៗដំបូងៗ ពាក្យសម្ដីទាំងនេះ សឹងតែមិនចាំបាច់ប្រាប់គេឡើយ ព្រោះពួកគេពូកែស្វែងរកពាក្យល្អៗ ពីរោះៗ ផ្អែមល្ហែម មកសាសង មិនដែលខាន ១ថ្ងៃណា
ឡើយ តែដល់ពេលសេពគប់គ្នាយូរទៅ ពាក្យផ្អែមល្ហែម ក៏ថយចុះ ហើយគូខ្លះដល់ថ្នាក់មានពាក្យអសុរោះតាមក្រោយទៀតផង។ ដូច្នេះ ព្រឹកស្អែកនេះ មុនចេញពីផ្ទះ ចូរសាកល្បងនិយាយសរសើរភរិយា ឬគូស្នេហ៍ថា “អ៊ឺម៍ ថ្ងៃនេះអូនតែងខ្លួនស្អាតណាស់”…តែប៉ុនហ្នឹង ជឿចុះថា កញ្ញាភរិយាដែលនៅក្បែរកាយអ្នកនោះ ច្បាស់ជាញញឹមបិទមាត់មិនជិត និងមានសេចក្ដីសុខពេញ ១ថ្ងៃមិនខាន។

៥- ជួយធ្វើការងារផ្ទះ
គូស្វាមី-ភរិយាជាច្រើនដែលរៀបការគ្នាហើយ ច្រើនតែទុកដាក់ការងារមើលថែទាំផ្ទះទាំងអស់នៅលើភរិយា តែចូរកុំភ្លេចថា ពេលខ្លះក៏ស្វាមីអាចជួយសម្រាលបន្ទុកទាំងនោះបានដែរ មិនត្រូវរង់ចាំឱ្យក្លាយជាតួនាទី
របស់ភរិយាតែម្ខាងឡើយ ដូចជាជួយស្រោចទឹកដើមផ្កា ឬដំណាំ បោសផ្ទះ ឬបោកខោអាវ ជាដើម។ អ្វីទាំងនេះ ក្រៅពីសាងនូវអារម្មណ៍ល្អៗដល់ភរិយាហើយ អាចរាប់បានថា ជាការហាត់ប្រាណសម្រាប់បងៗបុរសយើងផងដែរ។

៦- ទិញរបស់បន្តិចបន្តួចឱ្យ
ការសាងភាពភ្ញាក់ផ្អើលក្នុងឱកាសសំខាន់ណាមួយ នឹងធ្វើឱ្យភាគីដែលបានទទួល មានសេចក្ដីសុខខ្លាំងណាស់ ដូច្នេះចូរឧស្សាហ៍សង្កេតមើលថា មួយរយៈនេះ តើអ្នកនាងកញ្ញាភរិយាយើង នាងមានចង់បានអ្វីជា
ពិសេសដែរឬទេ? លុះដល់ថ្ងៃខួបកំណើត ឬថ្ងៃសំខាន់ណាមួយ សាកល្បងទិញរបស់ដែលនាងចង់បាននោះ យកមកឱ្យ ធានាថា នាងច្បាស់ជា Very happy មិនខាន។

៧- នាំគ្នាទៅដើរលេងខ្លះ
ការនៅតែផ្ទះរាល់ថ្ងៃ ក៏គួរឱ្យធុញទ្រាន់ដូចគ្នា ដូច្នេះអំឡុងពេលឈប់សម្រាកយូរថ្ងៃ ឬក្នុងថ្ងៃទំនេរណាមួយ គួរតែនាំកញ្ញាភរិយាចេញទៅដើរលេង សម្រាកលម្ហែ សាងបរិយាកាសប្លែកៗថ្មីៗខ្លះផង ព្រោះការរស់
នៅតែក្នុងទីកន្លែងដដែលៗ ជួនកាលក៏សាងក្ដីធុញទ្រាន់មិនស្ទើរឡើយ។

យ៉ាងម៉េចដែរបាទ ៧វិធី ធ្វើឱ្យកញ្ញាភរិយា ងាកមកយកចិត្តទុកដាក់រូបអ្នកដូចកាលពីដើមនេះ បានដឹងហើយ ដូចជាមិនមានអីពិបាកសោះ មែនទេ? ដូច្នេះ យ៉ាងណាៗ សាកល្បងយកវិធីទាំងនេះ ទៅកែ
សម្រួលប្រើសាក-លមើល យើងជឿថា គ្រប់គូស្វាមី-ភរិយា ច្បាស់ជាមានសេចក្ដីសុខកាន់តែខ្លាំងឡើងមិនខាន៕

spot_img
×