មនុស្ស៥៦នាក់ រួចផុតពីការស្លាប់ គ្រាដែលយន្តហោះនៅអង់គ្លេស១គ្រឿង បង្ខំចិត្តចុះសំចតដោយពុំមានកង់មុខពេលបន្ទាបប៉ះដី។
តាម Guardian ចុះផ្សាយថ្ងៃទី ១១ កន្លងមក ជើងហោះហើរ BE331 នៃក្រុមហ៊ុនអាកាសចរណ៍ Flaype ដឹកអ្នកដំណើរ ៥២នាក់ ព្រមទាំងសមាជិកក្រុមហោះហើរ ៤រូប ត្រូវចុះចតបន្ទាន់លើផ្លូវហោះហើរ នៅព្រលានយន្តហោះអន្តរជាតិ Belfast អង់គ្លេស ទោះបីជាកង់ខាងមុខពុំអាចទម្លាក់ចុះដើម្បីទ្រយន្តហោះពេលបន្ទាបដល់ដីក្តី។
យន្តហោះនេះបានចាកចេញពីព្រលាន George Best Rrlfest City វេលាម៉ោង ១១និង២០នាទី ឆ្ពោះទៅកាន់ក្រុង Invernes Scotland អ្នកបើកបរបានមើលឃើញកំហុសបច្ចេកទេស រួចក៏បញ្ចេញសញ្ញាអាសន្ន។
យន្តហោះបានហើរក្រវិលលើលំហអាកាស Ireland ខាងជើងប្រមាណ២ម៉ោង ដើម្បីបន្ថយទម្ងន់ប្រេងឥន្ធនៈ និងរិះរកវិធីស្តារស្ថានការណ៍តែពុំទទួលជោគជ័យ។
ជម្រើសចុងក្រោយយន្តហោះត្រូវបង្ខំចុះនៅព្រលានយន្តហោះអន្តរជាតិ Belfast នាម៉ោង១៣ និង៣០នាទី ដោយកង់ក្រោយ២ ហើយបាតក្បាលយន្តហោះត្រូវអាស្រ័យផ្ទាល់ផ្លូវហោះហើរ។ ក្រុមពន្លត់អគ្គិភ័យបានមានវត្តមានដើម្បីជម្លៀសអ្នកដំណើរភ្លាមៗ។ សំណាងល្អមានអ្នករងរបួសស្រាលម្នាក់ប៉ុណ្ណោះ។
តាមអ្នកជំនាញអាកាសចរណ៍នោះអ្នកបើកបរបានប្រើប្រាស់បច្ចេកទេសដ៏ចំណានក្នុងការ “ងើបក្បាល”បានយូរ តាមដែលអាចធ្វើបាន។
ការស៊ើបអង្កេតមួយត្រូវបានបើក ដើម្បីស្វែងរកមូលហេតុ៕ សូយន