Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្អែត​ជំនួស! ឌួង ហ្សូ​រី​ដា រង​ការរិះគន់​មិន​សំចៃមា​ត់ ក្រោយ​ធ្វើ​រឿង​ដ៏​មិន​សមរម្យ​មួយ​នេះ ទៅកាន់​ពិធី​ការិនី​បរទេស…

ថ្មីៗនេះ អតីតតារាសម្តែងស្រី និងជាពិធីការិនីចាស់វស្សា ឌួង ហ្សូរីដា ត្រូវមហាជនរិះគន់មិនសំចៃមាត់ ព្រោះតែម្នាក់ៗមិនពេញចិត្ត ទៅនឹងទង្វើហាក់ខ្វះសុជីវធម៌ខ្លាំងរបស់តារាស្រីរូបនេះ ដែលបាននិយាយ «កាត់» ពិធីការិនីបរទេសម្នាក់ ក្នុងនាទីរៃអង្គាសមូលនិធិ 1$ ដ៏គួរឲ្យហួសចិត្តខ្លាំងបំផុត។

តាមរយៈវីដេអូកាត់ខ្លី កំពុងល្បីនៅលើ TikTok បានបង្ហាញឲ្យឃើញថា ខណៈពេល ឌួង ហ្សូរីដា និយាយត្រង់វគ្គស្វែងរកមូលនិធិបន្ថែម សម្រាប់កម្មវិធីសប្បុរសធម៌មួយ ដោយអំពាវនាវយុវជនចូលរួមម្នាក់ 1$ នឹងអានឈ្មោះជូនភ្លាមៗតែម្តង នៅពេលនោះ ពិធីការិនីបរទេសរូបស្រស់ស្អាត ក៏បាននិយាយថ្លែងអំណរគុណដល់ប្អូនបងប្អូនដែលបានចំណាយពេលមកចូលរួមក្នុងរាត្រីនេះ មិនបានប៉ុន្មានម៉ាត់ ចប់វគ្គឃ្លាផង ស្រាប់តែ ឌួង ហ្សូរីដា និយាយ «កាត់» ពីលើ ធ្វើឲ្យនាងហាក់ស្រង៉ាកចិត្តយ៉ាងខ្លាំង។

លើសពីនេះ អ្វីដែលមើលឃើញជាក់ស្តែងនោះ គឺការចេញមកអំពាវនាវរបស់តារាស្រីរូបនេះ ដោយស្នើយុវជន ចូលរួមបរិច្ឆាគ 1$ ក៏ឃើញថា ពួកគេម្នាក់ៗហាក់មិនពេញចិត្ត និងស្ងាត់មាត់ មិនឆ្លើយតបទៅនឹងការ «សុំ» បែបបង្ខំនេះទេ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្តែងការហួសចិត្ត និងដាក់ឲ្យកប់ៗថា៖ «ពិធីការិនីលំដាប់ លក់មុខណាស់ អាណិតពិធីការិនីដែលនិយាយអង់គ្លេសណាស់, មានជំនាញតែអន់ចរិត សិលធម៍ទាប ចំណេះដឹងរាក់, និយាយខ្លាចគេដណ្តើម លើកមុខមាត់ជាតិណាស់ចែ បើសិនជាមានឱកាសឈរជើងនៅលើឆាកនេះម្តងទៀត សូមកែប្រែចរិតមួយនេះចេញផង កុំអោយឆ្លងអាម៉ាសដល់ប្រទេសជាតិ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×