Monday, December 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​មតិ​យ៉ាងណា បងប្អូន!? ស្វាមីមេតុងទីន Online អឿន ម៉ូ​លី​កា ចេញ​មក​ដើរ​តួ​កំសត់ និយាយ​បែប​នេះ​ថា​…

ប្រិយមិត្តបានដឹងរួចហើយ ករណីមេតុងទីន Online ម៉ូលីកា ឬ ហៅថា ចែកា គឺបានល្បីឡើងកក្រើកប្រទេស នៅចុងឆ្នាំ២០២២ បន្ទាប់ពីកូនៗជាច្រើន បានទម្លាយចេញ និងជជែគដេញដោលគ្នាផ្អើលពេញក្នុង Group ឆាត ទាក់ទងមេតុងទីន ម៉ូលីកា បោកប្រាស់លុយពីពួកគេប្រមូលបានរាប់លានដុល្លាររួច គ្មានដំណោះស្រាយ។

សូមរម្លឹកបន្តិចថា ដំបូងឡើយ គឺរឿងនេះត្រូវបានទម្លាយចេញដោយគណនីហ្វេសប៊ុកឈ្មោះ Kim SophaRy ហើយបន្ទាប់ភ្លាមៗនោះ មេតុងទីន ក៏បានចេញលិខិតមេធាវី គំរាមប្តឹង ដោយចោទថា គណនីខាងបង្កើ Acc Fake មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះ និងការរកស៊ីតុងទីនរបស់ខ្លួនតែម្តង។ ទោះយ៉ាងណា ដោយសារមិនញុះញមនឹងការគំរាមប្តឹង គណនី Kim SophaRy ក៏បានបន្តបង្ហោះវីដេអូភស្តុតាងកូនៗផ្អើលឆោឡោពេញគ្រុបឆាត ជាបន្តបន្ទាប់ និងពិសេស គណនីស្រីស្អាតជាម្ចាស់លុយ ៣០ ម៉ឺនដុល្លារ ចេញមុខនឹងចាត់វិធានការតាមផ្លូវច្បាប់ ទីបំផុត មេតុងទីន ម៉ូលីកា ប្រកាសក្ស័យធនតុងទីនតែម្តង។

តែទន្ទឹមនឹងការប្រកាសក្ស័យធននេះ មេតុងទីន ម៉ូលីកា ហាក់ពុំបង្ហាញអារម្មណ៍ភ័យព្រួយអ្វីសោះឡើយ ដោយនៅសើចសប្បាយហាក់ដូចគ្មានរឿងអ្វីកើតឡើង ហើយអ្វីដែលហួសចិត្តខ្លាំងបំផុតនោះ គឺបែរជាបានប្រើពាក្យយ៉ាងរំភើយ «រកស៊ីសងកូនៗ ចាប់ផ្តើមពីចំណុចសូន្យ»។

ទោះជាយ៉ាងណា ស្រាប់តែកាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ មេតុងទីនអនឡាញដ៏ល្បីល្បាញ នាង អឿន ម៉ូលីកា ត្រូវបានកម្លាំង​កងរាជអាវុធ​ហត្ថរាជ​ធានីភ្នំពេញ ចុះឃាត់ខ្លួនតាមដីកា​បញ្ជាឱ្យ​ចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញានៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច​ចំពោះឧបករណ៍​ដែលអាចជួញដូរបាន។

តែយ៉ាងណាមិញ ស្របពេលដែលនាង ម៉ូលិកា ជាប្រពន្ធកំពុងឃុំខ្លួននៅពន្ធនាគារអស់រយៈពេលជិត២ខែ ស្រាប់បុរសជាប្តី បានចេញវីដេអូបកស្រាយទាក់ទងរឿងគេចោទប្រកាន់ «រត់ចោលប្រពន្ធ» ដោយរៀបរាប់ទាំងអួលដើមកថា ខ្លួនមិនបានរត់ទៅណាទេ គឺនៅរត់ការ ជួយលើកទឹកចិត្តប្រពន្ធរហូត ព្រោះខ្លាចប្រពន្ធគិតខ្លី។ ដោយឡែក និយាយដល់រឿងតុងទីនបោកគេស្ទើរមួយចំហៀងប្រទេស ប្តីរូបនេះបានប្រាប់ថា ដំបូងឡើយ ខ្លួនគ្មានបំណងឲ្យប្រពន្ធធ្វើមេតុងទីនទេ តែមិនអាចជំនះចិត្តប្រពន្ធបាន។ ប្តីរូបនេះក៏បានសុំទោសទៅដល់ម្ចាស់បំណុលទាំងអស់ និងអះអាងថា ពួកខ្លួនពុំបានបោកប្រាស់កូនៗ ឬយកលុយទៅលាក់ទុកឯណាទេ តែមូលហេតុដោយសារមានការធ្វេសប្រហែសគ្រប់គ្រងលុយមិនបានល្អ ទើបមានបញ្ហាកើតឡើង!!។

ទោះយ៉ាងណា ក្រោយឃើញបុរសជាប្តី ចេញមកនិយាយអួលដើមក និងលើកហេតុផលដ៏មិនសមទំនងបែបនេះ មហាជនបានដាក់ឲ្យថា៖ «យំក្រៅកាមេរ៉ាឱ្យឆ្អែតសិន ចាំមកឡាយក៏បានដែរ, យកលុយគេសប្បាយហ៊ីហាទិញឡានថ្លៃៗអួត លូវមកឡាយយំ យំចេញពីចឹត្តអត់ សម្ដែងអត់សមទេពូ, ហួសចិត្តណាស់ គេខាតបង់ច្រើនគ្រប់គ្នា បែរមកនិយាយថា អត់គាំទ្រប្រពន្ធបងអោយលេងទុងទីន។ ជាប្តីមួយរូបគ្មានសិទ្ធលើប្រព្ធនទេ រឺមូលហេតុ លោកជាប្តីអត់បានការ,…។ ជាមួយគ្នានេះ អ្នកលេងដទៃក៏បានផ្តល់ជាទូន្មានអប់រំណែនាំយ៉ាងចាក់ដោតថា៖ ជីវិតសាមញ្ញ ក៏មានក្តីសុខដែរ បើយើងចេះឱ្យតម្លៃនៃការរស់នៅរបស់ខ្លួនឯង។ ជីវិតមនុស្សរស់នៅមួយថ្ងៃបាយបីពេលដូចគ្នាទេ ចិត្តមិនលោភលន់ យើងនឹងរស់នៅមានក្តីសុខ ជាងមានទ្រព្យហើយនៅតែមិនឆ្អែតឆ្អន់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×