Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីទៀត​ហើយ! សំណួរ​ចង់​សួរ​ថា តើ​ឡាន​ខុស​អ្វី បាន​ជាបើ​ក​គេច​ប៉ូលិស​បែ​បនេះ ខណៈ​មហាជន​សរសើរ​ទាំង​អ្នក​បើក ទាំង​ប៉ូលិ​ស ទាំង​អ្នក​ថត ពិតជា…

វីដេអូថ្មីមួយទៀតហើយ បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងមែនទែន នៅលើបណ្តាញសង្គម TikTok ដែលបានបង្ហាញទិដ្ឋភាពដ៏គួរឲ្យអស់សំណើច ខណៈរថយន្ត១គ្រឿង បានបើកគេចប៉ូលិសទាំងប្រថុចញ៉ុច ហើយប៉ូលិសក៏ស្វាមគមន៍ម្នាក់១ជើង ព្រោះតែក្តៅក្រហាយឡានមិនឈប់ឲ្យផាកពិន័យ។

តាមរយៈវីដេអូ TikTok ដែលមានអ្នកឲ្យបេះដូងយ៉ាងច្រើនអនេក ចែករំលែក និងបញ្ចេញមតិរាប់សិប K បានបង្ហាញរថយន្តកាម៉ារីបាឡែនពណ៌ស១គ្រឿង បើកគេចប៉ូលិសយ៉ាងលឿន ហើយខណៈពេលភ្លាមៗនោះ ប៉ូលិសម្នាក់ដែលកាក់ផ្នែកខាងមុខ បានលើកជើងធាក់ឡាន១ជើងយ៉ាងពេញទំហឹង ហើយបន្ទាប់មក ប៉ូលិសម្នាក់ទៀតដែលកាក់ចុងក្រោយ ក៏បានលើកជើងធាក់១ជើងផងដែរ ដោយហាក់មិនខ្វល់ពីគ្រោះថ្នាក់សោះឡើយ។

យ៉ាងណាមិញ ទាក់ទងករណីហួសចិត្តនេះផងដែរ គេក៏មិនដឹងថា រថយន្តកាម៉ារីបាឡែននោះ បានបំពានបទល្មើសអ្វីនោះទេ តែគេជឿថា គ្មានអ្វីក្រៅពីមិនគោរពច្បាប់ចរាចរណ៍ (ល្មើសភ្លើងស្តុប ឬ ផ្លាកសញ្ញា) និងអាចមិនចង់ឈប់ឲ្យប៉ូលិសសួរនាំរកនេះរកនោះតែម្តង។

ក្រោយពីបានឃើញទិដ្ឋភាពដ៏កម្រនេះហើយ អ្នកលេងបណ្តាញសង្គមជាច្រើន ដែលកំពុងស្អប់ប៉ូលិសចរាចរណ៍សព្វថ្ងៃ បានចំអកឲ្យ និងសរសើរអ្នកបើកឡានយ៉ាងដូច្នេះថា៖ «ទឹកដៃអ្នកបើកពិតជាល្អ អ្នកថតចាប់ប្លង់ក៏អេម និយាយទៅល្អទាំងព្រមហ្មងវីដេអូនេះ ទាំងប៉ូលីស ទាំងអ្នកបើក ទាំងអ្នកថត, សុខចិត្តឲ្យលុយជាងតោនក៏មិនឲ្យប៉ូលិសដែរ, ឈឺជើងអត់មេ, ឈឺជើងមិនអីទេសំខាន់ឈឺចិត្តចាប់អត់បាន ដឹងអត់!»។ រីឯអ្នកខ្លះទៀតក៏បានដាក់យ៉ាងចាក់ដោតថា៖ «អ្នកបរគាត់ដឹងថា ប៉ូលិសអង្គុយលើច្បាប់ បានជាគាត់មិនខ្លាចបែបនេះ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×