Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់​ហ្មង! សមរភូមិ​ព្រំប្រទល់ ថៃ-ឡាវ ក្តៅ​ដូច​ភ្លើ​ង សំខាន់ ៣ ទល់ ១ គ្មាន​អ្នកណា​ចុះចាញ់

ថៃ និងឡាវ ជាប្រទេសជិតខាងដែលមានព្រំប្រទល់ជាប់ខេត្តជាច្រើន ដែលនាំអោយមានវប្បធម៌ របៀបរស់នៅស្រដៀងគ្នា ហើយក៏​កម្រ​មាន​រឿង​ឈ្លោះ​គ្នា​ណាស់។ តែដោយឡែក ថ្មីៗនេះ វីដេអូ TikTok កំពុងល្បីខ្លាំងមួយ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែត ភ្ញាក់ផ្អើល និងទប់សំណើចមិនជាប់ ខណៈបានឃើញ «​ភាគី​ថៃ» ​និង «​ភាគី​ឡាវ​» បើកឆាកប្រយុទ្ធ​គ្នា​ក្នុង​សមរភូមិ (៣ទល់​១) ឡើងក្តៅ​ដូច​ភ្លើង ​ដោយ​គ្មាន​អ្នក​ណា​ចុះ​ចាញ់នោះឡើយ។

ហេតុការណ៍ដ៏អស់សំណើចនេះ ត្រូវបានដឹងថាបានកើតឡើងនៅស្រុក Na Haeo ខេត្ត Loei -ទីកន្លែងដែលជាព្រំប្រទល់នេះត្រូវបានបិទដោយអូរតូចមួយ ក្នុងអំឡុងអំឡុងថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ។

ព្រំប្រទល់តូចនេះ ក៏ត្រូវបានដឹងថា នឹងមានការបើកទ្វារ សម្រាប់ការដោះដូរគ្នាទៅវិញទៅមក ដោយប្រជាជន​ថៃ ​ទៅ​ថ្វាយ​បង្គំ​ព្រះសង្ឃ​នៅ​ប្រទេស​ឡាវ។ ចំណែក​ជនជាតិ​ឡាវ​វិញ នឹងត្រូវ​ឆ្លង​កាត់​ទៅ​ទិញ​ទំនិញ​នៅ​ប្រទេស​ថៃផងដែរ។

ដោយសារ​ក្នុង​រដូវប្រាំងនេះ ទឹក​ស្រក​ចុះ នាំឱ្យ​ប្រជាពលរដ្ឋ​ទាំងសងខាង​កាន់តែនៅ​ជិត​គ្នា។​ តែអ្វីដែលមិននឹកស្មានដល់នោះ គឺស្រាប់តែកើតជម្លោះរវាងក្មេងៗពីខាងថៃ និងខាងឡាវ បើកឆាកប្រយុទ្ធគប់គ្នាឡើងញាក់សាច់តែម្តង ដោយ៣នាក់ មកពីខាងថៃ និងខាងឡាវតែម្នាក់ប៉ុណ្ណោះ។

ក្រោយពីបានឃើញបែបនេះ មនុស្សជាច្រើនបញ្ចេញយោបល់ទាំងអស់សំណើចថា «នេះ​ជា​សមរភូមិ​​គ្មាន​អ្នក​ណា​ចុះចាញ់ ជាពិសេស​​ខាង​ឡាវមានតែម្នាក់ សុំសរសើរពេញបេះដូង, ៣ ទល់ ១ អស់ទាស់ហ្មង!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@chain019283 #ไทยรบกับลาว #อย่าปิดการมองเห็น #โจอี้ภูวศิษฐ์ #ประยุทธ์จันทร์โอชา ♬ เสียงต้นฉบับ – Tarn Softwhip
×