Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត យំ​តាម​ហើ​យ! គ្រួសារ​ម្ចាស់ផ្ទះ យំគគ្រូក ខណៈ​ស្រ្តីជា​ឈ្នូ​ល លាចាក​ចេញទៅ​វិ​ញ បន្ទាប់មក​នៅ៦ឆ្នាំ ដោយ​ក្តី​ស្រលាញ់

spot_img

ភាពស្មោះត្រង់ និងការធ្វើល្អ ចំពោះអ្នកដទៃ ជាពិសេសចំពោះមនុស្សដែលខ្លួនរស់នៅជាមួយ នោះនៅពេលចាកចេញទៅវិញ នឹងប្រាកដធ្វើឲ្យម្ចាស់របស់អ្នក និងក្រុមគ្រួសាររបស់ពួកគេ ពិបាកនឹងកាត់ចិត្តណាស់ ព្រោះតែនឹកដល់នូវទង្វើដ៏ល្អៗរបស់អ្នក និងការរស់នៅរួមសុខទុក្ខជាមួយគ្នា ប្រៀបដូចគ្រួសារតែមួយ។

តួយ៉ាង ដូចរឿងពិតនេះ បានធ្វើឲ្យអ្នកលេងអ៊ីនធើរណែតជាច្រើន រំជួលចិត្តយ៉ាងខ្លាំង ក្រោយពីបានឃើញស្រ្តីម្ចាស់ផ្ទះជនជាតិម៉ាឡេស៊ីឈ្មោះ Mengli Tan បានបង្ហោះនៅលើហ្វេសប៊ុករបស់នាង ដើម្បីបង្ហាញពីការលាគ្នាដ៏ឈឺចាប់របស់អ្នកជួយការងារផ្ទះ (ឈ្នួល) ដែលបាននៅជាមួយនាង និងគ្រួសារអស់រយៈពេល ៦ ឆ្នាំ។

នាង​បាន​សរសេរ​ថា៖ «​អរគុណ​ដែល​បាន​ខិតខំ ​ដើម្បី​គ្រួសារមួយ​នេះ​រយៈពេល​៦​ឆ្នាំ​។ ឥឡូវនេះ អ្នកនឹងស្វែងរកសុភមង្គលផ្ទាល់ខ្លួនរបស់អ្នកហើយ។ ខ្ញុំសូមជូនពរអ្នកឱ្យជួបតែសំណាងល្អបំផុត នាពេលអនាគត។ ខ្ញុំពិតជាស្ទាក់ស្ទើរណាស់ ដែល (អនុញ្ញាតឱ្យអ្នកចាកចេញ)»។

នាងសរសេរបន្តថា៖ «អ្នក​បាន​មើល​ថែ​កូន​ស្រី​របស់​ខ្ញុំ​តាំង​ពី​នាង​កើត​មក ​រហូត​ដល់​នាង​ចូល​រៀន​ថ្នាក់​បឋម​សិក្សា​នៅ​ឆ្នាំ​នេះ។ អរគុណដែលចាត់ទុកកូនរបស់ខ្ញុំដូចកូនខ្លួនឯង។ អរគុណ​ដែល​បាន​ជួយចិញ្ចឹមពួកយើង ឲ្យពួកគេបានធំធាត់ ​ក្នុង​រយៈ​ពេល​៦​ឆ្នាំ​កន្លង​មក និង​ធ្វើ​ម្ហូប​ឆ្ងាញ់​ៗ​ជា​ច្រើន​មុខ»។

នៅក្នុងវីដេអូដែលនាងបានចែករំលែក បានបង្ហាញក្រុមគ្រួសារទាំងមូលរួមមាន ម្តាយរបស់នាង និងកូនៗ អាចត្រូវបានគេឃើញយំចេញពីបេះដូង ខណៈដែលពួកគេទាំងអស់គ្នាបានឱ្យស្រ្តីជាឈ្នួលឱបខ្លាឃ្មុំ ហើយគាត់​ក៏​ជូត​ទឹក​ភ្នែក​ដែរ។

ដោយ​យល់​ឃើញ​ថា ស្រ្តីអ្នកបម្រើនោះ ​​បាន​ចាក​ចេញ​ដោយ​ចៃដន្យ ​ក្នុង​ថ្ងៃ​ខួប​កំណើត​របស់ Mengli, នាង​ក៏​បាន​និយាយ​បែប​លេងសើច​ថា «ស្អប់ខ្លាំងណាស់ ​ដែល​ជ្រើស​រើស​ចាកចេញពីពួក​យើង ​នៅ​ថ្ងៃ​ខួប​កំណើតរបស់ខ្ញុំ»។

ជាចុងក្រោយ ស្រ្តីនោះបានថើបថ្ពាល់ និងថ្ងាសកូនៗទាំង ៣ របស់ម្ចាស់ផ្ទះ មុនពេលដើរចេញពីទ្វារផ្ទះទាំងបង្ខំ ដែលឃើញហើយពិតជារំជួលចិត្ត និងស្រក់ទឹកភ្នែកតាមតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×