Wednesday, December 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវវ័យ និងស្នេហា៖ ច្បាប់ ៣ចំណុចដែលត្រូវធ្វើ ពេលគិតចង់ឆ្លើយតបសាររបស់អតីតសង្សារ

នៅពេលដែលទូរស័ព្ទ ក្លាយជាឧបករណ៍ទំនាក់ទំនងដ៏សំខាន់ និងធ្វើឱ្យមនុស្ស ២នាក់ដែលធ្លាប់ស្រឡាញ់ និងបែកគ្នាទៅហើយ អាចវិលមកជជែកនិយាយគ្នាវិញបាន។ ដូច្នេះអ្នកមិនចាំបាច់នឹកចម្លែកចិត្តឡើយ បើសិនថ្ងៃណាមួយ នៅសុខៗ ស្រាប់តែបានទទួលសារពីអតីតគូស្នេហ៍ តែអ្វីដែលអ្នកត្រូវត្រៀមទប់ទល់ និងសួរខ្លួនឯងនោះគឺ តើនៅចង់រក្សាមិត្តភាពក្នុងឋានៈជាមិត្ត ជាមួយអតីតសង្សារដែរឬទេ? ឬក៏លែងចង់ពាក់ព័ន្ធទៀតហើយ?។ បើយកចំណុចទី២ អ្នកអាច Blockលេខ Blockឡាញ Blockហ្វេសប៊ុក ឬ Blockគ្រប់បណ្ដាញទំនាក់ទំនងទាំងអស់បានតែម្ដង…តែបើសិនជា អ្នកនៅចង់រក្សាមិត្តភាពក្នុងឋានៈជាមិត្តទុកនោះ តទៅនេះគឺ ច្បាប់ដែកថែប ៣ចំណុច នៅពេលអតីតគូស្នេហ៍ ផ្ញើសារមកអ្នក…

ច្បាប់ទី១- កុំឆ្លើយតបសារនោះភ្លាមៗ នៅពេលបានឃើញហើយ
បើថ្ងៃមួយ អតីតគូស្នេហ៍ ដែលធ្លាប់ស្រឡាញ់គ្នាខ្លាំង ស្រាប់តែផ្ញើសារមក ក្នុងទំនងថា នឹករូបអ្នក ពេលនោះយើងសូមឱ្យអ្នកដកដង្ហើមចូលឱ្យវែងៗ កុំអាលប្រញាប់បើកអានភ្លាមអី រង់ចាំប្រមាណ ១៥-២០នាទីក្រោយមក សឹមបើកអាន ហើយក៏មិនចាំបាច់ប្រញាប់ឆ្លើយតបទៅវិញដែរ។ ចូរធ្វើហាក់ដូចជាថា អ្នកកំពុងតែជាប់រវល់ការងារខ្លាំង ដោយគ្រាន់តែអានសារនោះបែបត្រួសៗ ហើយរង់ចាំប្រមាណជា ១ម៉ោងក្រោយមកទៀត ឬយូរជាងហ្នឹង ហើយសឹមឆ្លើយតប។ វិធីការបែបនេះ អតីតសង្សាររបស់អ្នក នឹងបានដឹងអំពីគម្លាតដែលអ្នកបានកំណត់ទុក។

ច្បាប់ទី២- សារដែលឆ្លើយតបទៅវិញ ត្រូវតែកុំផ្ដល់ក្ដីសង្ឃឹម តែក៏មិនដាច់អហង្ការដែរ
ទោះជាអ្នក ចង់ផ្ញើស្ទិកឃើរ រូបខ្លាឃ្មុំឱបបេះដូងណែនៗ ទៅឱ្យអតីតសង្សារវិញប៉ុនណាក៏ដោយ តែក៏ត្រូវតែព្យាយាមហាម និងថ្លឹងថ្លែងចិត្តខ្លួនឯងសិនដែរ។ បន្ទាប់មក សូមឱ្យតាំងសតិស្មារតី ឆ្លើយតបទៅវិញដោយការផ្ញើសារ ដែលមានន័យខ្លីៗ តែក៏មិនដល់ថ្នាក់កាត់ផ្ដាច់ការឆ្លើយឆ្លងដែរ។ អាចនិយាយអំពីរឿងដែលអ្នកក៏ចាប់អារម្មណ៍ដូចគ្នា ដូចជារឿងបទចម្រៀង ឬការងារផ្សេងៗ ដើម្បីឱ្យវាក្លាយជាការនិយាយគ្នាដែលល្អ និងនៅមានសល់មិត្តភាពរវាងគ្នានឹងគ្នាខ្លះដែរ។

ច្បាប់ទី៣- កុំព្យាយាមបង្កើតដ្រាម៉ាឡើងទៀតឱ្យសោះ រឿងវាចប់អស់ទៅហើយ
បើអ្នកនៅតែចង់រក្សាអតីតគូស្នេហ៍ម្នាក់នោះ ធ្វើជាមិត្តភក្តិល្អ ដើម្បីឱ្យគេនឹងនៅតែស្ថិតក្នុងជីវិតរបស់អ្នកតទៅទៀតបែបមិនចាំបាច់ឱ្យមានការឈឺចុកចាប់ផ្លូវចិត្តរវាងគ្នានោះ ចូរកុំបង្កើតរឿងដ្រាម៉ាអ្វីតាមរយៈការផ្ញើសារឱ្យសោះ ជាពិសេសពេលដែលអ្នកកំពុងស្រវឹង ចូរកុំយកទូរស័ព្ទចេញមកសរសេរសារផ្ញើទៅអតីតគូស្នេហ៍ជាដាច់ខាត ព្រោះរឿងរ៉ាវកាលពីអតីតកាល បានកន្លងផុតអស់ទៅហើយ។ អ្នកត្រូវធ្វើដំណើរទៅមុខបន្ត សម្ព័ន្ធភាពដែលនៅសល់ ក៏ប្រហែលជាទុកឱ្យវាក្លាយជាមិត្តភាពដ៏ល្អទៅ ប្រសើរជាង។ ចូរចាំថា ទោះជាស្រែកទ្រហោយំប៉ុនណា បើមនុស្សគេអស់ចិត្តទៅហើយ ប្រហែលជាមិនវិលត្រឡប់មកវិញឡើយ៕

×