Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយព្យុះភ្លើង ! លោកគង់ គាំ និងភរិយា បានធ្វើលិខិតថ្លែងអំណរគុណសម្តេចតេជោ ហ៊ុនសែន

spot_img

ភ្នំពេញៈ លោកគង់ គាំ និងភរិយា បានធ្វើលិខិតថ្លែងអំណរគុណសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ហើយទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែលយល់ឃើញថាកាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។ នេះបើយោងតាមលិខិតរបស់លោកគង់ គាំ និងភរិយា ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣។

នៅក្នុងលិខិតថ្លែងអំណរគុណលោកគង់ គាំ បានសរសេរថា “តាមរយៈ គង់ បូរ៉ា សមាជិកគណបក្សប្រជាជនកម្ពុជាចូលរួមមហាសន្និបាតវិសាមញ្ញគណបក្ស ប្រជាជនកម្ពុជាថ្ងៃ២៨-២៩ ខែមករា ឆ្នាំ២០២៣ ដែលបានទទួល និងនាំបណ្តាំពីសម្តេចប្រធាន (ថ្នាក់ដឹកនាំ ទាំងអស់) គណបក្សប្រជាជនកម្ពុជា បានអះអាងពីសមានចិត្តក្នុងរយៈការរួមរស់ (ឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩៣) និងពីការយោគយល់ក្នុងរយៈកាលចាកចេញ ជាថ្នាក់ដឹកនាំគណបក្សប្រឆាំងឆ្នាំ១៩៩៥ ដល់ឆ្នាំ ២០២៣។ ប៉ុន្តែនៅរយៈពេលចុងក្រោយថ្មីៗ ដើម្បីកិត្តិយស និងតម្លៃរបស់គណបក្សប្រជាជនកម្ពុជា គណ បក្សប្រជាជនកម្ពុជាបានសម្រេចដោយគ្មានជម្រើស ទាំងបង្ខំចិត្តដកហូតដីផ្ទះលេខ ៧១ ផ្លូវសម្តេចសុធា រស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាសម្បត្តិក្រសួងការបរទេសវិញ។ ខ្ញុំបាទ គង់គាំ និងភរិយា សោកស្តាយអំពីសេចក្តីសម្រេចនេះ តែយើងខ្ញុំប្ដីប្រពន្ធ ព្រមទាំងកូនចៅ សូមអរគុណសម្តេច ដែលអនុគ្រោះមិនបន្តបណ្ដឹងទៅតុលាការចំពោះរូបខ្ញុំ។ លើសពីនេះ ខ្ញុំបាទ គង់ គាំ និងភរិយា រីករាយ និង ដឹងគុណចំពោះសណ្តានចិត្ត រំឭក និងយកចិត្តទុកដាក់ សណ្ដោសដល់កូន គង់ បូរ៉ា ចូលជាសមាជិកគណ បក្សប្រជាជនកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយបានផ្ដល់រថយន្តមួយគ្រឿងជា មធ្យោបាយបម្រើការងារ ក្នុងមនោសញ្ចេតនានៃគ្រួសារដ៏កៀកកិតមួយកាលពីគ្រាកម្សត់កម្រ ។

លើសពីនេះ ខ្ញុំមានមោទនភាព ដែលសម្តេចបានយល់ស្រប និងគាំទ្រផងដែរនូវឧត្ដមគតិ និង គោលជំហររបស់គណបក្សឆន្ទៈខ្មែរ បង្កើត និងចូលរួមការបោះឆ្នោតនៅឆ្នាំ២០១៨ ដែលក្រោយមក ខ្ញុំបាទ មានឱកាសជាប្រធានកិត្តិយស គឺពិតជាមានឧត្តមគតិ(ប្រឆាំងក្រុមជ្រុលនិយមមានវប្បធម៌ថ្មី (ពិគ្រោះ និង ផ្តល់យោបល់) បន្ទាប់ពីវប្បធម៌សន្ទនាមិនទទួលបានជោគជ័យ។

ក្រោយលទ្ធផលការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ សំឡេងប្រជាពលរដ្ឋបានគាំទ គណបក្សនយោបាយពីរជាសំខាន់ គឺគណបក្សប្រជាជនកម្ពុជា (កាន់អំណាច) និងគណបក្សភ្លើងទៀន។ ខ្ញុំ បាទ គង់ គាំ និងគណបក្សឆន្ទៈខ្មែរ ដែលបានសម្រេចការរួបរួម គឺដើម្បីគោលដៅអនុវត្តវប្បធម៌នយោបាយ ថ្មី និងដើម្បីចូលរួមកសាងលំហប្រជាធិបតេយ្យ សេរី ពហុបក្ស ការគោរពសិទ្ធិនយោបាយ បរិយាកាសបោះ ឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ (គ្មានវត្តមានក្រុមជ្រុលនិយមផ្តួលរំលំក្រៅសំឡេងឆ្នោតទៀតទេ)។
ខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្តេច ពីថ្នាក់ដឹកនាំ ពីគណបក្សប្រជាជនកម្ពុជា ដែល យល់ឃើញថាកាយវិកា និងអំពើរបស់ខ្ញុំបាទ គង់ គាំ ក្នុងសកម្មភាពចុងក្រោយនេះ បានប៉ះពាល់ដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា និងប៉ះពាល់ដល់ភាពសុខសាន្ត ចំពោះសង្គមជាតិ។

ក្រោយពិនិត្យហេតុផលកន្លងមកនេះ និងពិនិត្យពិចារណាពីសណ្ដាប់ធ្នាប់ពិភពលោកថ្មី និង បរិយាកាសភូមិសាស្ត្រនយោបាយតំបន់ ពិសេសនយោបាយកម្ពុជា ដែលកំពុងយកចិត្តទុកដាក់ចំពោះអ្នក នយោបាយបន្តវេន ខ្ញុំបាទ គង់ គាំ សម្រេចបញ្ចប់តួនាទី និងសកម្មភាពជាឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ចាប់ពីពេលនេះតទៅ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

spot_img
×